ជាតិ
តារាល្បីៗ
Emm-​អេ​ម​! អ្នកចម្រៀង​ម្នាក់​និពន្ធ​បទ​ចម្រៀង​ពី​សកម្មភាព​រួមភេទ​ក្នុង​ថ្នាក់រៀន​
11, Feb 2019 , 2:08 pm        
រូបភាព
ដោយ: ថ្មីៗ
​តារាចម្រៀង​ម្នាក់​ឈ្មោះ Tena Khimphun ទើប​ចេញផ្សាយ​បទ​ថ្មី​មួយ​នៅលើ​បណ្តាញ​សង្គម Youtube ដែលមាន​ចំណងជើង​ថា «Emm-​អេ​ម​»​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​បទ​ប្រភេទ​រ៉េ​ប​មួយ​នេះ រៀបរាប់​ពី​សកម្មភាព​រួមភេទ​នៅក្នុង​ថ្នាក់រៀន ដែល​ច្រៀង​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​។

 
« នេះ​ជា​បទ​ថ្មី​ខ្ញុំ​ដែល​សហការ​ជាមួយនឹង YT ហើយ​និង KZ ពួកយើង​ធ្វើ​លេង​តែប៉ុណ្ណោះ​សង្ឃឹម​អ្នក​ទាំងអស់គ្នា​ចូលចិត្ត​ចម្រៀង​នេះ សរសេរ​ពី​រឿងរ៉ាវ​ពិត​មួយ​ដែលជា​រឿង​យូរ​មកហើយ​របស់​ជីវិត​យុវវ័យ​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ ហាម​ស្ដាប់ thanks»​។ នេះ​ជាការ​លើកឡើង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Tena Khimphun កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ​។​


 
​ថេ​ណា អ្នកចម្រៀង​បែប​យុវវ័យ​ម្នាក់​ដែល​ល្បីល្បាញ​ជាមួយ​បទ​មួយចំនួន​ដូចជា  ពលី​, ខុស​ជំនាន់​មនុស្ស​ល្អ​, កង់​សា​គួរ និង​រា​ហ៊ូ​ចាប់​ច័ន្ទ ជាដើម​។ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ បាន​ប្រតិកម្ម​ចំពោះ​បទ​នេះ​ថា​៖ «​ទទួលយក​អត់​បានទេ​អូន រឿង​អាម៉ាស់​របស់​មនុស្ស​ស្រី​ណា​អូន​»​។​


 
​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា សំដែង​ការហួសចិត្ត​ចំពោះ​ការ​លើ​កយក​រឿង​លើ​គ្រែ ជាមួយ​មនុស្ស​ស្រីមក​អួត​ជា​សាធារណៈ​។ «​អូន​មាន​គិត​ទេ​ថា​ទង្វើ​បែបនេះ​អ្នក​ម្តាយ និង បងស្រី ប្អូនស្រី​របស់​ប្អូន​ក៏​ធ្លាប់មាន​ដែរ ហើយ​បើ​ឪពុក ឬ ដៃគូរ​រួមភេទ​របស់​ពួកគាត់​លើកយក​ទង្វើ សកម្មភាព​រួមភេទរ​បស់​អ្នក​ទាំង​នោះមក​និយាយ​ជា​សា​ធា​រណះ​វិញ​តើ​អូន​មាន​អារម្មណ៍​បែបណា ? បង​សុំទោស​ចំពោះ​ហ្វេ​នៗ​របស់​ប្អូនប្រុស​ផង​»៕


អត្ថបទទាក់ទង

 

© រក្សាសិទ្ធិដោយ thmeythmey.com