អត្ថបទពាណិជ្ជកម្ម
បញ្ចុះតម្លៃរហូតដល់ $20,000 និង អត្រាការប្រាក់ ០% សម្រាប់អតិថិជន១០នាក់ដំបូង ក្នុងឱកាសបើកសម្ពោធអាគារដ៏អស្ចារ្យរបស់ Volvo
11, Feb 2019 , 2:31 pm        
រូបភាព
ដោយ:
​ភ្នំពេញ ៖ ក្រុមហ៊ុន HGB Group Co.,LTD បានរៀបចំ​ពិធី​សម្ពោធ​អគារ​តាំង​បង្ហាញ​រថយន្ត​ដ៏ អស្ចារ្យ​របស់ Volvo ដែលជា​ផលិតផល​របស់​ប្រទេស​ស៊ុយ​អ៊ែត កាលពី​រាត្រី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក ចម ប្រសិទ្ធ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។ អគារ​ដ៏​ទំនើប​នេះ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ​។ ក្នុងឱកាស​សម្ពោធ​អគារ​តាំង​បង្ហាញ​ដ៏​អស្ចារ្យ​នេះ ក្រុមហ៊ុន Volvo បានផ្ដល់​ជូន​ពិសេស គឺ​ការបញ្ចុះ​តម្លៃ​រហូតដល់ ២០,០០០​ដុល្លារ​។ 
 
​អ្វីដែល​កាន់តែ​អស្ចារ្យ​នៅក្នុង​កម្មវិធី​សម្ពោធ​នេះដែរ អតិថិជន​ក៏​ទទួលបាន​នូវ​ការផ្ដល់​អត្រា​ការប្រាក់​០​ភាគរយ សម្រាប់​ឆ្នាំ​ទីមួយ ដែល​ជូន​ជាពិសេស ទៅកាន់​អតិថិជន​ត្រឹមតែ​១០​អ្នក​ដំបូង​តែប៉ុណ្ណោះ​។ 


 
Volvo Cars គឺជា​ម៉ាក​រថយន្ត​ដ៏​ល្បីល្បាញ​មួយ​នៅក្នុង​ពិភពលោក ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ ហើយ​ជាប់​ចំណាត់ថ្នាក់​ល្អ​ជាងគេ​ទៅលើ​ប្រព័ន្ធ​សុវត្ថិភាព បច្ចេកវិទ្យា​យានយន្ត​។ Volvo Cars ជា​ផលិតផល​របស់​ប្រទេស​ស៊ុយ​អ៊ែត មាន​មោទកភាព ក្នុងការ​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​អគារ​តាំង​បង្ហាញ​រថយន្ត​ក្នុងប្រទេស​កម្ពុជា នៅ​ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ​២០១៩​។​


 
Volvo Cars ត្រូវបាន​នាំចូល​និង​ចែកចាយ​ដោយ ក្រុមហ៊ុន HGB Group Co.,LTD ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ ក្នុង​នាំចូល​នូវ​រថយន្ត​ផ្តាច់មុខ និង​សេវាកម្ម​ផ្នែក​រថយន្ត រួមទាំង​បទពិសោធន៍​ដ៏​ល្អ​បំផុត សម្រាប់​អតិថិជន​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។​


 
​ម៉ូ​ឌែ​ល​រថយន្ត Volvo ដែល​នាំចូល​ដោយ​ក្រុមហ៊ុន HGB Group Co.,LTD មានដូចជា រថយន្ត Volvo ម៉ូ​ឌែ​ល XC60 ជា​រថយន្ត​ទំនើប​ដែលមាន​សុវត្ថិភាព​បំផុត ដែល​មិន​ធ្លាប់មាន​ពីមុនមក និង​ជា​ម៉ូ​ឌែ​ល​លក់ដាច់​បំផុត​នៅ​ទូទាំង​ពិភពលោក ព្រមទាំង​បានទទួល​រង្វាន់​«​រថយន្ត​ពិភពលោក​ប្រចាំឆ្នាំ​២០១៨»​។​


 
​រថយន្ត Volvo ម៉ូ​ឌែ​ល XC40 ស៊េរី​ថ្មី​ជា​ប្រភេទ​រថយន្ត SUV ត្រូវបាន​គេ​ដាក់ឈ្មោះថា​«​រថយន្ត​អ៊ី​រ៉ុ​ប​នៃ​ឆ្នាំ ២០១៨»​។​
 
​រថយន្ត Volvo ម៉ូ​ឌែ​ល XC90 ផងដែរ​បានទទួល​ពាន​រង្វាន់ «​រថយន្ត​ប្រភេទ SUV ដ៏​ប្រណិត​បំផុត​ប្រចាំ​សតវត្សរ៍​» និង​បានទទួល​ពានរង្វាន់​ជាច្រើន​ទៀត​ដូចជា "Best Midsize Premium SUV" និង "EURO NCAP" ។ ជាមួយគ្នា​ផងដែរ រថយន្ត Volvo ម៉ូ​ឌែ​ល S90 គឺជា​រថយន្ត​ប្រភេទ Sedan ដ៏​ប្រណីត​បំផុត ដែល​គ្មាន​រថយន្ត​ដទៃ​ដូច ហើយនឹង​នាំមក​នូវ​សក្តានុពល​ដ៏​ធំធេង នៅលើ​ទីផ្សារ​កម្ពុជា​។​


 
​លោក Herfried Hasenoehrl នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន HGB Group បាន​មាន ប្រសាសន៍​ឲ្យ​ដឹងថា នេះ​គឺជា​ជំហាន​ដំបូង នៃ​បេសកកម្ម​បង្កើតឡើង​ដោយ​ក្តី​ស្រលាញ់ ដើម្បី​ជា​កេរតំណែល​របស់​ក្រុមហ៊ុន​ខ្លួន​។ លោក Herfried Hasenoehrl បន្ថែមថា ក្រុមហ៊ុន HGB Group ពិតជា​សេចក្ដីសោមនស្ស​រីករាយ​ណាស់ ដែល​ទទួលបាន​ទំនុកចិត្ត និង​បាន​ក្លាយជា​អ្នកតំណាង​ផ្ដាច់មុខ​របស់​រថយន្ត Volvo​។ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន HGB Group ប្តេជ្ញា​ថា នឹងធ្វើ​ឲ្យ​ម៉ាក​រថយន្ត​មួយ​នេះ កាន់តែ​មានតម្លៃ​។​


 
​លោក Herfried Hasenoehrl បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ ដោយមាន​ការណែនាំ​ពី​ក្រុមហ៊ុន Volvo និង​ការប្តេជ្ញាចិត្ត​ពី​បុគ្គលិក​របស់​ក្រុមហ៊ុន HGB Group ក្នុងការ​បំពេញភារកិច្ច​នេះ គឺ​ដើម្បី​នាំមក​នូវ​ការប្តេជ្ញា​ខ្ពស់ជាង​មុន ទាក់ទង​ទៅនឹង​បទពិសោធន៍​រថយន្ត ការ​រចនា​បែប Scandinavian ព្រមទាំង​សេវា​ថែទាំ​អតិថិជន​»​។ 


 
​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន HGB Group បាន​បន្ថែមទៀតថា ប្រទេស​កម្ពុជា បានផ្តល់​នូវ​កំណើន​ដែលមាន​និរន្តរភាព និង​ស្ថិរភាព​នយោបាយ​។ សហគ្រិន​ដែល​ជោគជ័យ និង​ម្ចាស់​អាជីវកម្ម បាន​កំពុងតែ​ធ្វើឱ្យ​ប្រ៊េ​ន​របស់​ពួកគេ លេចធ្លោ​នៅក្នុង​សហគមន៍​អាជីវកម្ម​។ ដូច្នេះ​វា​មិនមែនជា​ការភ្ញាក់ផ្អើល​ទេ ដែល​អតិថិជន​នៅ​កម្ពុជា ព្រម​ទទួលយក​ផលិតផល​ដែលមាន​គុណភាព​ដូចជា​រថយន្ត Volvo​។ 


 
«​យើង​កំពុង​ទន្ទឹងរង់ចាំ​អតិថិជន ដែល​នឹង​ក្លាយជា​ម្ចាស់​រថយន្ត Volvo ដ៏​ប្រណិត​របស់​យើងខ្ញុំ នៅក្នុង​អគារ​តាំង​បង្ហាញ​នេះ ជាមួយនឹង​កន្លែង​ផ្ដល់​សេវាកម្ម​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ទំនើបៗ នឹង​រង់ចាំ​ទទួល​ស្វាគមន៍​ភ្ញៀវកិត្តិយស​ទាំងអស់​យ៉ាង​កក់ក្តៅ​។ ដោយ​ម៉ូ​ឌែ​ល​ទាំងឡាយ ត្រូវ​បានកំណត់​ជាពិសេស​សម្រាប់​ទីផ្សារ​កម្ពុជា ហើយ​ម៉ូ​ឌែ​ល​ទាំងនោះ ក៏មាន​វត្តមាន​នៅក្នុង​ទីផ្សារ​រួចហើយ​ដែរ​។​ដូច្នេះ​សូម​អញ្ជើញ​ភ្ញៀវកិត្តិយស​ទាំងអស់​ទទួល​យក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ និង​មាន​ភាព​ប៉ិនប្រសប់​នៃ​រថយន្ត​ដែល​ស័ក្ដិសម​សម្រាប់​លោកអ្នក​»​។ លោក Herfried Hasenoehrl បញ្ជាក់​ដូច្នេះ​។ 








 
​សម្រាប់​ព័ត៌មាន​សម្អិត សូម​ទំនាក់ទំនង​ផ្នែក​សេវា​បម្រើ​អតិថិជន តាម​ទូរស័ព្ទ​លេខ​: ០៩៥ ៦៦៦ ៣៧៩ / ០៩៥ ៦៦៦ ០៥៤ / ០២៤ ៩០០ ០០០​។ 
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com