អត្ថបទពាណិជ្ជកម្ម
ហត្ថា​កសិករ លីមីត​ធី​ត ធ្វើ​ពិធី​សម្អាត​បរិស្ថាន​ក្រោម​ប្រធានបទ​«​ខ្ញុំ​ស្រលាញ់​ទីក្រុង​ស្អាត​»
11, Feb 2019 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ហត្ថា​កសិករ លីមីត​ធី​ត ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ និង​មានបទពិសោធន៍​ជាង​២០​ឆ្នាំ នៅ​ប្រទេស​កម្ពុជា បានរៀបចំ​កម្មវិធី​ទំនូល​ខុសត្រូវ​សង្គម ក្រោម​ប្រធានបទ​«​ខ្ញុំ ស្រលាញ់​ទីក្រុង​ស្អាត​» ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក បូ មេ​ង​ទ្រី អភិបាលរងក្រុង​សៀម​រាម មន្ត្រី​សាលាក្រុង​សៀមរាប គណៈ​គ្រប់គ្រង និង​បុគ្គលិក​ហត្ថា កសិករ​ប្រមាណ​ជិត ៤០០ នាក់​។  កម្មវិធី​នេះ គឺ​ផ្តោត​ការយកចិត្តទុកដាក់​ជាសំខាន់ ទៅលើ​បរិស្ថាន​ស្អាត និង​ការដាក់​បង់​អង្គុយ​នៅតាម​ទី​សារ​ធាណៈ ដើម្បី​បង្កើន​សោ​ភណ្ឌ​ភាព​ឡើង​មួយកម្រិត​ទៀត ព្រមទាំង​ជា​ប្រយោជន៍​សម្រាប់​សា​រណ​ជន​ទូទៅ​។ 
 
​លោក ម៉ិច សុខ​មេត្រី អគ្គនាយក​អភិវឌ្ឍន៍​អាជីវកម្ម ប្រធាន​អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត បាន​មានប្រសាសន៍ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ហត្ថា​កសិករ​បាន​ចូលរួមចំណែក​ក្នុង​ការងារ​សង្គម​។ កន្លងមក ហត្ថា​កសិករ​បានធ្វើ​ការងារ​សង្គម​ជាច្រើន ដូចជា សាងសង់​អគារ​មន្ទីរពេទ្យ សាងសង់​អគារសិក្សា ផ្តល់​សម្ភារ​សិក្សា អណ្តូងទឹក បង្រៀន​អតិថិជន​និង​សិស្សានុសិស្ស អំពី​ចំណេះដឹង​ហរិញវត្ថុ​ជាដើម​។ នេះ​បើតាម​លោក ម៉ិច សុខ​មេត្រី ដោយ​លោក​បាន​បន្តថា​៖ «​ការងារ​បរិស្ថាន​នៅថ្ងៃនេះ  ជា​សកម្មភាព​ថ្មី​បន្ថែមទៀត ដែល​បានបង្ហាញ​កាន់តែច្បាស់​អំពី​ការយកចិត្តទុកដាក់ របស់​ហត្ថា​កសិករ ក្នុងការ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សុខុមាលភាព​សង្គម​កម្ពុ​ជា អោយ​កាន់តែ​ប្រសើរឡើង​»​។ 


 
​ទន្ទឹមនឹងនេះ លោក ម៉ិច សុខ​មេត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក​អភិបាលរងក្រុង និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ចូលរួម និង​ជួយ​ជ្រោមជ្រែង​ឲ្យ​កម្មវិធី​ក្នុងថ្ងៃនេះ ប្រព្រឹត្ត​ទៅដោយ​រលូន​។ 


 
​នៅក្នុង​កម្មវិធី​នោះដែរ លោក បូ មេ​ង​ទ្រី អភិបាលរងក្រុង​សៀមរាប បាន​កោតសរសើរ​ចំពោះ​ហត្ថា​កសិករ ដែល​តែងតែ​ចំណាយ​ពេលវេលា ថវិកា  និង​លើកទឹកចិត្ត ឲ្យ​បុគ្គលិក​ចួ​ល​រួម​កិច្ចការ​សង្គម​តាម​រូបភាព​ផ្សេងៗ​កន្លងមក​។ លោកបូ មេ​ង​ទ្រី មានប្រសាសន៍​បន្តថា​៖»​ជាក់ស្តែង​ដូច​ការងារ​សម្អាត​បរិ​ស្ថាន និង​ការ​ផ្ត បង់​អង្គុយ​សម្រាប់​សា​រណ​ជន នៅក្នុង​ក្រុង​សៀមរាប​នា​ថ្ងៃនេះ​។ ខ្ញុំ​សង្ឃឹមថា សកម្មភាព​នេះ គឺ​គំរូ​ដ៏​ល្អ​ក្នុង​ការជំរុញឱ្យ​ក្រុមហ៊ុន​ឯកជន​នានា ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ឲ្យ​បាន​ច្រើន​ផងដែរ​»៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com