អត្ថបទពាណិជ្ជកម្ម
ផា​រ៉ា​ហ្គ​ន នាំមក​នូវ​បច្ចេកវិទ្យា និង​ភាពជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កា​ណា​ដា​
11, Feb 2019 , 5:25 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ផា​រ៉ា​ហ្គ​ន អេ​ឌ្យូ​ខេ​សិន ឯ​.​ក​(Paragon Education Company Limited) បាន​ធ្វើជា​ម្ចាស់​នៃ​ការរៀបចំ​ពិធីជប់លៀង ដើម្បី​អបអរសាទរ ការចុះ​អនុស្សរណៈ​យោគយល់​ជាមួយ វិទ្យា​សា្ថ​ន​ពហុបច្ចេកទេស (Southern Alberta Institute of Technology) នៃ​ប្រទេស​កាណាដា​។ ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ កន្លងទៅនេះ​។​
 
​គ្រឹះស្ថាន​អប់រំ ផា​រ៉ា​ហ្គ​ន ប្ដេជ្ញា​ធ្វើឱ្យ​យុវជន​កម្ពុជា បន្ត​ការរីកចម្រើន​ឆ្ពោះទៅមុខ ក្នុង​ផ្នែក​បច្ចេកវិទ្យា តាមរយៈ​ភាពជា​ដៃគូ ជាមួយ​វិទ្យាស្ថាន​ពហុបច្ចេកទេស ដែល​ឈានមុខ​គេ​របស់​ប្រទេស​កាណាដា​។ SAIT ជា​វិទ្យាស្ថាន​ពហុបច្ចេកទេស​នៃ​ប្រទេស​កាណាដា ដែល​បណ្ដុះបណ្ដាល​និស្សិត​របស់ខ្លួន​ឱ្យទទួល​បាន​ចំណេះ ជំនាញ និង​សមត្ថភាព ស្របតាម​តម្រូវការ​នៃ​ពិភព​បច្ចេកវិទ្យា​បច្ចុប្បន្ន ។ 
 
​វិទ្យាស្ថាន​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩១៦ ហើយ​បាន​ផ្ដល់នូវ​កម្មវិធីសិក្សា ជាង​១០០​កម្មវិធី ដែល​ផ្ដល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​មានតម្លៃ​ខ្ពស់​។ វិទ្យា​សា្ថ​ន​នេះ បាន​ជួយ​ឱ្យ​និស្សិត ត្រៀមខ្លួន​សម្រាប់​ការងារ​ផ្សេងៗ នៅក្នុង​វិស័យ​ពាក់ព័ន្ធ ជាពិសេស​ការងារ​បច្ចេក​ទេស ខណៈដែល​ប្រទេស​កាណាដា ត្រូវបានគេទទួលស្គាល់​ថា ជា​ប្រទេស​ដែល​ឈានមុខ​គេ​មួយ នៅក្នុង​ពិភពលោក លើ​ផ្នែក​នវានុវត្តន៍​បច្ចេកវិទ្យា​។​


 
​លោកស្រី ជា សុ​ផាក​ន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​ចុះហត្ថលេខា​ជា​តំណាង ក្រុមហ៊ុន​ផា​រ៉ា​ហ្គ​ន​អេ​ឌ្យូ​ខេ​សិន ឯ​.​ក​។ រីឯ​លោកស្រី យូ​ឌី ផេ​ដឺ​សិន (Judy Pedersen) ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អតិថិជន​អន្តរជាតិ បាន​ធ្វើជា​តំណាង Southern Alberta Institute of Technology អំឡុង​អង្គពិធី​នេះ​។ 
 
​ពិធី​នេះ ក៏មាន​ចូលរួម​ផងដែរ ពី​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ,​លោក អ៊ាង សុផល្លែត ប្រធានកិត្តិយស​ក្រុមប្រឹក្សាភិបាល​ផា​រ៉ា​ហ្គ​ន និង លោកស្រី ដូ​នី​កា ផ​ត់​ធី (Donica Pottie) ឯកអគ្គរាជទូត​កាណាដា​ប្រចាំ​ប្រទេស​កម្ពុជា​។​


 
​មុខវិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ព័ត៌មានវិទ្យា រួម​នឹង​ជំនាញ​វិស្វកម្ម និង​គ្រប់គ្រង​ពាណិជ្ជកម្ម គឺជា​មុខជំនាញ​ស្នូល នៃ​ការអប់រំ​នៅ​សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន ខណៈដែល​សិស្សានុសិស្ស​ពី​សាលា​អន្តរជាតិ​ផា​រ៉ា​ហ្គ​ន​គ្រប់​សាខា ក៏ត្រូវ​បាន​ណែនាំ​ឱ្យ​រៀន​ស្គាល់​មុខវិជ្ជា​ទាំងនេះ​ចាប់ពី​កម្រិត​ដំបូង​មក​។​
 
​កិច្ចសហប្រតិបត្តិការ​ថ្មី​ជាមួយ​ស្ថាប័ន​នៃ​ប្រទេស​កាណាដា​នេះ នឹង​ពង្រីក​នូវ​វិសាលភាព និង​បង្កើន​ឱកាស​ដល់​សិស្ស​-​និស្សិត ព្រមទាំង​ផ្ដល់ជូន​ពួកគាត់ នូវ​ចំណេះដឹង​កាន់តែ​ប្រសើរឡើង ជុំវិញ​វិស័យ​នានា ដែល​កំពុង​សម្រួច​អនាគត​ពិភពលោក​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com