ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! ព្យាបាល​ក្អក​ឆាប់រហ័ស ជាមួយ​រូបមន្ត​ឱសថ​ធម្មជាតិ​ទាំងនេះ​
12, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាកា​រៈ​ក្អក ជា​បញ្ហា​គួរឱ្យ​រំខាន​មួយ និង​មិន​ងាយ​បាត់​ទៅវិញ​ដោយ​ឯកឯង​លឿន​ប៉ុន្មាន​ឡើយ​។ ក្រៅពី​ថ្នាំពេទ្យ ក៏​នៅមាន​ឱសថ​បែប​ធម្មជាតិ​មួយចំនួន​អាចជួយ​ព្យាបាល​អាកា​រៈ​ក្អក និង​បំបាត់​អាកា​រៈរ​មាស់​ក្នុង​បំពង់​កបាន​យ៉ាង​ប្រសើរ​ផងដែរ​។ ថា​តើ​ឱសថ​ធម្មជាតិ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធិភាព​ខ្ពស់​ព្យាបាល​អាកា​រៈ​ក្អក​បាន​ឆាប់រហ័ស ប្រសើរ​ជាង​ការប្រើប្រាស់​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជបញ្ជា ៖
 
១. ខ្ញី​
 
​ខ្ញី ជួយ​បំបាត់​អាកា​រៈ​ក្អក​ស្ងួត​បាន​យ៉ាង​ប្រសើរ​តាមរយៈ​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​វា​មាន​ផ្ទុក​។ ខ្ញី ក៏មាន​ឥទ្ធិពល​កាត់បន្ថយ​ការឈឺចាប់ និង​ចង្អោរ​ចង់​ក្អួត​ផងដែរ​។ លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ការ​រលាក​នៃ​ខ្ញី​អាចជួយ​ធ្វើឱ្យ​ផ្លូវដង្ហើម​មាន​ភាព​ធូរស្រាល​ដែល​បំបាត់​ការ​ក្អក​ឆាប់រហ័ស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ខ្ញី​ក្នុង​អាហារ ឬ​ទទួលទាន​តែ​ខ្ញី​។​
 
២. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​ទឹកខ្មេះ​ផ្លែ​ប៉ោម មាន​ផ្ទុក​សារធាតុ​ប្រឆាំង​មេរោគ និង​អុកស៊ីតកម្ម​ដែល​ជួយ​បំបាត់​បញ្ហា​ក្អក​គួរឱ្យកត់សម្គាល់​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន ២ ស្លាបព្រា​បាយ ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ១ ពែង កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​ជាការ​ស្រេច​។ ភេសជ្ជៈ​នេះ​ក៏​ជួយ​បំបាត់​ការ​រមាស់ និង​ភាព​ស្ងួត​ក្នុង​បំពង់ក​ផងដែរ​។​
 
៣. ភេសជ្ជៈ​ក្ដៅ​ឧណ្ហៗ​
 
​ការ​ទទួលទាន​ភេសជ្ជៈ​ក្ដៅ​ឧណ្ហៗ ឬ​ទឹក​ស៊ុប​ក្ដៅៗ ជួយ​បំបាត់​ការឈឺចាប់​ក្នុង​បំពង់ក និង​ទ្រូង​ដែល​ធ្វើឱ្យ​ឆាប់​ជាសះស្បើយ​ពី​អាកា​រៈ​។​
 
៤. ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​
 
​រូបមន្ត​ធម្មជាតិ​ងាយៗ​មួយទៀត ដើម្បី​ទប់ទល់​ជាមួយ​អាកា​រៈ​ក្អក គឺ​ការ​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​។ ទឹកអំបិល​ជួយ​កាត់បន្ថយ​ការ​រលាក និង​ហើម​ក្នុង​បំពង់ក ដូច្នេះ​អ្នកនឹង​មាន​អារម្មណ៍​ធូរស្បើយ​ពី​អាកា​រៈ​ឆាប់រហ័ស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។​
 
៥. តែ​ទឹកឃ្មុំ​
 
​ដើម្បី​ប្រើប្រាស់​ទឹកឃ្មុំ​ព្យាបាល​ក្អក អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ១ ពែង​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​។ រូបមន្ត​នេះ​មិន​សាក​សម​សម្រាប់​ក្មេង​វ័យ​ក្រោម ១ ឆ្នាំ​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com