អត្ថបទពាណិជ្ជកម្ម
vivo ត្រៀមបញ្ចេញសមាជិកថ្មីរបស់ខ្លួន គឺ vivo V15|V15Pro ចូលទីផ្សារកម្ពុជា
× នៅក្នុងដើមឆ្នាំ ២០១៩នេះ ក្រុមហ៊ុនស្មាតហ្វូន vivo ត្រៀមបញ្ចេញសមាជិកថ្មីរបស់ខ្លួន ចូលក្នុងទីផ្សារប្រទេសកម្ពុជា មួយស៊េរីទៀត។ សមាជិកនៃត្រកូល V គឺម៉ូឌែល vivo V15|V15Pro នេះ ជាស្មាតហ្វូនលំដាប់បង្គួរមួយ ដែលនឹងមកបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។
កាលពីអំឡុងឆ្នាំ ២០១៨ គេសង្កេតឃើញថា ស្មាតហ្វូននីមួយៗ មានការប្រកួតប្រជែងគ្នាខ្លាំងទៅលើទីផ្សារស្មាតហ្វូន ដែលបង្ហាញចេញជាមួយនឹងផ្ទៃអេក្រង់លាតឆក និងកាមេរ៉ាបែបតំណក់ទឹកជាដើម។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៌ សម្រាប់ដើមឆ្នាំ ២០១៩នេះ ចំពោះស្មាតហ្វូនដែលមានអេក្រង់ឆក វាប្រហែលមិនមែនជាគោលដៅដែលគួរឲ្យចាប់អារម្មណ៍ទៀតឡើយ។ អ្វីដែលក្រុមហ៊ុន vivo ត្រៀមបង្ហាញសម្រាប់ម៉ូឌែលស៊េរីថ្មីនោះ គឺ V15|V15Pro វាជាស្មាតហ្វូនដែលមានទៅដោយអេក្រង់លាតសន្ធឹង Ultra FullViewTM Display និងគ្មានឆក សូម្បីតែគែម ឬកាមេរ៉ា បែបតំណក់ទឹកទៀតឡើយ។ ចំពោះផ្នែកកាមេរ៉ាមុខ ជាកាមេរ៉ាបង្កប់ផុសឡើង មានទំហំធំដល់ទៅ 32MP។ រីឯផ្នែកកាមេរ៉ាក្រោយ នៅមិនទាន់បានបង្ហាញឲ្យជាក់លាក់នៅឡើយទេ ថានឹងមានអ្វីពិសេស ដែលត្រូវបានកែប្រែខ្លះ? យ៉ាងណាមិញចំពោះ vivo V15|V15Proនេះ នៅមិនទាន់បានប្រកាសឲ្យដឹងអំពីតម្លៃ និងលក្ខណៈសម្បត្តិរបស់វា ឲ្យបានពេញលេញនៅឡើយទេ។
យើងរង់ចាំមើលថាតើទូរសព្ទម៉ូឌែល vivo V15|V15Pro ជំនាន់ចុងក្រោយមួយនេះ នឹងមានអ្វីពិសេសដែលត្រូវផ្លាស់ប្ដូរខ្លះ។ ចង់ដឹងឲ្យកាន់តែច្បាស់អំពីព័ត៌មានលម្អិត សូមលោកអ្នករង់ចាំតាមដាន តាមរយៈទំព័រហ្វេសបុកផ្លូវការ របស់ក្រុមហ៊ុន vivo ទាំងអស់គ្នា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com