ជាតិ
សេដ្ឋកិច្ច
កម្ពុជា​បាន​នាំចេញ​អង្ករ​ជិត​៦​ម៉ឺន​តោន ធ្លាក់ចុះ​៥​ភាគរយ នៅ​ដើមឆ្នាំ​២០១៩
12, Feb 2019 , 9:39 pm        
រូបភាព
រូបភាពបានពីទំព័រហ្វេសប៊ុក សហព័ន្ធស្រូវ អង្ករ កម្ពុជា
រូបភាពបានពីទំព័រហ្វេសប៊ុក សហព័ន្ធស្រូវ អង្ករ កម្ពុជា
​ភ្នំពេញ​៖ កម្ពុជា បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ ជាង​៥៩,៦​ម៉ឺន​តោន តែប៉ុណ្ណោះ នៅ​ខែមករា ឆ្នាំ​២០១៩ នេះ​។ តួលេខ​នាំចេញ​នេះ បាន​ធា្ល​ក់​ចុះ​៥​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​គ្នា កាល​ឆ្នាំ​២០១៨ មាន​ជាង​៦២,២​ម៉ឺន​តោន​។  នេះ​បើតាម​របាយការណ៍​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​របស់​ក្រុមការងារ​ផ្នែក​ស្រូវ​-​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​(SOWS-REF)​។

 
​បើតាម​របាយការណ៍​ដ​ដែល សហភាព​អឺរ៉ុប​នៅតែ​ជាទី​ផ្សារ​ដ៏​ធំ​របស់​អង្ករ​កម្ពុជា ។​ប៉ុន្តែ​បើ​គិត​តាម​ប្រទេស​វិញ ចិន​គឺជា​អតិថិជន​លំដាប់​លេខ​មួយ ដែល​បាន​នាំ​អង្ករ​ចូល​ពី​កម្ពុជា ជាង​១៧​ពាន់​តោន ខណៈដែល​ប្រទេស​បារាំង​ស្ថិតក្នុង​លំដាប់​លេខ​ពីរ ដែល​នាំ​អង្ករ​ចូល​សរុប​ជាង​៩​ពាន់​តោន និង​ម៉ាឡេស៊ី នាំ​អង្ករ​ចូល​ជាង​៥​ពាន់​តោន​។ 
​កាលពី​ថ្ងៃទី​២១ មករា​កន្លងទៅ ប្រទេស​ចិន បានប្រកាស​ទិញ​អង្ករ​ពី​កម្ពុជា ច្រើនជាង​មុន​លើស​ទ្វេដង ក្នុង​ចំនួន​៤០​ម៉ឺន​តោន នៅ​ឆ្នាំ​២០១៩ ។​
 
​សូម​រម្លឹកថា សហភាព​អឺរ៉ុប​ចាប់ផ្តើម​គិត​ពន្ធ​លើ​អង្ករ​កម្ពុជា សម្រាប់​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ តទៅ​។  ឆ្នាំ​ទីមួយ​តម្លៃ​ពន្ធ​ចំនួន​១៧៥​អឺរ៉ូ (​ប្រហែល​២០០​ដុល្លារ​) ក្នុង​អង្ករ​១​តោន​, តម្លៃ​១៥០​អឺរ៉ូ (​ប្រហែល​១៧០​ដុល្លារ​) ក្នុង​អង្ករ​១​តោន នៅ​ឆ្នាំ​ទី​ពីរ  និង​ចុះមក​ត្រឹម​១២៥​អឺរ៉ូ (​ប្រហែល​១៤២​ដុល្លារ​) ក្នុង​អង្ករ​១​តោន នៅ​ឆ្នាំ​ទី​បី​៕
 

Tag:
 អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com