ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា ការទទួល​ទាន “​ក្រូចខ្វិច​” ទប់ស្កាត់​បញ្ហា​សុខភាព​ទាំងនេះ​បាន​
13, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រូចខ្វិច ជា​ផ្លែឈើ​ដែលមាន​រសជាតិ​ជូរអែម ហើយ​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ និង​ធ្លាប់​ទទួលទាន​។ ទោះបី​ឧស្សាហ៍ ឬ​ចូលចិត្ត​ទទួលទាន ប៉ុន្តែ​អ្នក​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ទេ​ថា ក្រូចខ្វិច មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម រួមបញ្ចូល​ទាំង​វីតាមីន A, វីតាមីន C, ប៉ូ​តា​ស្យូ​ម និង folate ដែល​ចាំបាច់​សម្រាប់​សុខភាព​ល្អប្រសើរ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ក្រូចខ្វិច ៖
 
១. បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​
 
​នោះ​ក៏​ព្រោះតែ​ក្រូចខ្វិច​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​។ ហើយ​ជាតិ​សរសៃ​គ្រប់គ្រាន់​ក្នុង​រាងកាយ​ជួយ​ទប់ស្កាត់​បញ្ហា​ទាក់ទង​ជាមួយ​ប្រព័ន្ធ​រំលាយ​អាហារ រួមបញ្ចូល​ទាំង​អាកា​រៈ​ទល់លាមក​។​
 
២. ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​
 
​ក្រូចខ្វិច​មាន​ផ្ទុក​សារធាតុ flavonoid ត្រូវបាន​គេ​ស្គាល់​ថា​ជា nobiletin ដែល​ជួយ​ការពារ​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ព្រមទាំង​ទប់ស្កាត់​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​ផងដែរ​។​
 
៣. សុខភាព​ភ្នែក
 
​បរិមាណ​នៃ​វីតាមីន A និង C ដែលមាន​ផ្ទុក​ក្នុង​ក្រូចខ្វិច ជួយ​ទប់ស្កាត់​បញ្ហា​ខ្សោយ​ភ្នែក​មើល​មិន​ច្បាស់​បាន​យ៉ាង​ប្រសើរ​។ ដើម្បី​ទទួលបាន​វីតាមីន​ពេញលេញ​អ្នក​គួរ​ទទួលទាន​ក្រូចខ្វិច​ស្រស់ៗ​។​
 
៤. សុខភាព​ឆ្អឹង​
 
​ក្រូចខ្វិច​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប៉ូ​តា​ស្យូ​ម និង​វីតាមីន C ដែលមាន​ប្រសិទ្ធិភាព​ជួយ​បង្កើន​ដង់ស៊ីតេ​ឆ្អឹង និង​ភាពរឹងមាំ​នៃ​ឆ្អឹង​មិនឆាប់​បាក់​។​
 
៥. គ្រប់គ្រង​សម្ពាធ​ឈាម​
 
​បិ​រ​មាណនៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ក្រូចខ្វិច​មាន​ផ្ទុក អាចជួយ​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ព​ស់បាន​យ៉ាង​ប្រសើរ​។​
 
៦. ទប់ស្កាត់​ជំងឺមហារីក​
 
​ការ​ទទួលទាន​ផ្លែក្រូច​ខ្វិច​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្តន៍​ជំងឺមហារីក​គ្រាប់​ឈាម​ចំពោះ​កុមារ ជាពិសេស​ប្រសិនបើ​ពួកគេ​បានទទួល​ទាន​ចាប់ពី​វ័យ ២​ឆ្នាំ​ឡើង​។ ក្រូច​មាន​ផ្ទុក​នូវ​វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង​អុក​ស​ស៊ីត​កម្ម​មួយ​មាន​ប្រសិទ្ធិភាព​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជំងឺមហារីក​។ ផ្លែក្រូច ក៏មាន​ផ្ទុក​ជាតិ​សរសៃ ហើយ​ការ​ទទួលទាន​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​ជាប្រចាំ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ចុង​ពោះវៀនធំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com