ជាតិ
សេដ្ឋកិច្ច
ថវិកា​សម្រាប់​អភិវឌ្ឍន៍​ថ្នាក់ក្រោម​ជាតិ​នឹង​កើន​ដល់ ១១​ម៉ឺន​ដុល្លារ នៅ​ឆ្នាំ​២០២៣
13, Feb 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​នឹង​រៀបចំ​ផែនការ​ថវិការ​សម្រាប់​អភិវឌ្ឍន៍​ថ្នាក់ក្រោម​ជាតិ​ឡើងដល់ ១១ ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខនេះ​។​

 
​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​និយាយថា ការដំឡើង​ថវិកា​អភិវឌ្ឍន៍​ថ្នាក់ក្រោម​ជាតិ នឹង​កើន​ឡើងជា​លំដាប់ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០២០​ទៅ ខណៈ​កញ្ចប់​ថវិកា​ដែល​ថ្នាក់ក្រោម​ជាតិ​ប្រើប្រាស់​ប​ច្ចប្ប​ន្ន​មាន​៣.៥ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៨ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​និយាយ​ដូច្នេះ​ថា​៖ « ថវិកា​អភិវឌ្ឍន៍​សម្រាប់​ថ្នាក់ឃុំ​នឹងមាន​ចំនួន ៧.៣ ម៉ឺន​ដុល្លារ ក្នុង​ឆ្នាំ​២០២០ កើន​ជិត​៥០​ភាគរយ​, ៨. ៥​ម៉ឺន​ដុល្លារ ក្នុង​ឆ្នាំ​២០២១, ១០​ម៉ឺន​ដុល្លារ ក្នុង​ឆ្នាំ​២០២២, ១១​ម៉ឺន​ល្លារ ក្នុង​ឆ្នាំ​២០២៣»​។ 

សូមស្តាប់ប្រសាសន៍ សម្តេច ស ខេង៖



 
​បើតាម​សម្ដេច ស ខេង រដ្ឋាភិបាល​រៀបចំ​គោលនយោបាយ​បែបនេះ ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​រដ្ឋបាល​ថ្នាក់ឃុំ​-​សង្កាត់ ដែលជា​អ្នក​នៅ​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​មាន​ថវិកា សម្រាប់​អភិវឌ្ឍន៍​តាម​សេចក្ដីត្រូវការ​ខ្លួន​ក្នុង​មូលដ្ឋាន​។ ជាពិសេស​ការរៀបចំ​ឲ្យ​មាន​ច្រកចេញ​-​ចូល​តែមួយ តាម​រាជធានី​-​ខេត្ត ក្រុង ជា​គោលនយោបាយ​កាត់បន្ថយ​អំពើពុករលួយ​, ផ្ដល់​សេវា​រហ័ស​, ប្រមូល​ចំណូល​មាន​តម្លារ​ភាព​។ 
 
« យើង​មាន​ច្រកចេញចូល​គ្រប់​រាជធានី​ខេត្ត​ក្រុង​អស់ហើយ ដូច្នេះ​ត្រូវ​ពង្រឹង នៅតាម​ស្រុក ខណ្ឌ យើង​មាន​៥២​ហើយ យើង​នឹង​ពង្រីក​ថែមទៀត​ចាប់ពី​ឆ្នា​២០១៩​នេះ​ទៅ ជា​គោលនយោបាយ​មួយ​ត្រឹមត្រូវ​ណាស់​សម្រាប់​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​៕ 
 

Tag:
 ស ខេង​
© រក្សាសិទ្ធិដោយ thmeythmey.com