អត្ថបទពាណិជ្ជកម្ម
ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង នឹង​បើក​ដំណើរការ​សាខា​ទី​ពីរ​ដែល​ស្ថិត​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​
13, Feb 2019 , 3:43 pm        
រូបភាព
​ភ្នំពេញ​៖ បន្ទាប់ពី​បានទទួល​អាជ្ញា​បណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​ដាក់​ឲ្យ​ដំណើរការ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង គ្រោង​ដាក់​ឲ្យ​ដំណើរការ​សាខា​ថ្មី​របស់ខ្លួន​បន្ថែមទៀត​នាពេល​ឆាប់ៗ​ខាងមុខនេះ ស្របពេល​កម្ពុជា មាន​ការវិវត្ត​ឥតឈប់ឈរ នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ធនាគារ​។
 
​ធនាគារ ជីបម៉ុង ខម​មើ​សល ប៊ែ​ង សាខា​ទី​២​នេះ មាន​ទីតាំងនៅ​អគារ​លេខ​៩៩ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ធនាគារ ជីបម៉ុង ខម​មើ​សល​ប៊ែ​ង សាខា​ព្រះ​នរោត្តម​នេះ នឹងមាន​ទីតាំង​ធំ​ទូលាយ ស្ថិតនៅ​ចំណុចកណ្តាល នៃ​សង្កាត់​ពាណិជ្ជកម្ម​ដែល​អាច​បម្រើសេវា កម្ម​ជូន​អតិថិជន​ប្រកបដោយ​ភាពងាយស្រួល ឆាប់រហ័ស និង​ប្រកបដោយ​ផាសុកភាព​។​


 
​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បានជ្រើសរើស​យក​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ ជា​យុទ្ធសាស្ត្រ​គោល​របស់ខ្លួន និង​ការផ្តល់សេវា​ធនាគារ​អេឡិចត្រូនិក ដែលមាន​ភាពរលូន និង​ងាយស្រួល ដោយ​មិនចាំបាច់​ប្រើប្រាស់​កាត កាត់បន្ថយ​ការប្រើប្រាស់​សាច់ប្រាក់​ផ្ទាល់ និង​មាន​សុវត្ថិភាព​ជាងគេ​រាល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​។​


 
​ការបោះ​ជំហាន​ចូលប្រឡូក​ក្នុង​វិស័យ​ហិរញ្ញ​វត្ថ​នៃ​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង ក៏ដូចជា​ការពង្រីក​សាខា​របស់ខ្លួន​បាន​បង្ហាញថា ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បាន និង​កំពុងតែ​ដើរតួនាទី​យ៉ាងសកម្ម ក្នុង​ក្នុង​ការគាំទ្រ​ដល់​ការរីកលូតលាស់ នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​នឹង​ចូលរួមចំណែក​ជួយ​ឲ្យ​កម្ពុជា សម្រេច​គោលដៅ​ជា​ប្រទេស​សេដ្ឋកិច្ច​ឌីជីថល ក្នុង​ឆ្នាំ​២០២៣​។​


 
​គួរ​បញ្ជាក់ថា​ធនាគារ ជីប ម៉ុង ខម​មើ​សល​ប៊ែ​ង គឺជា​ពាណិជ្ជកម្ម​ទី​១២ របស់​ក្រុមហ៊ុន ជីប ម៉ុង​។ ធនាគារ ជីប ម៉ុង ខម​មើ​សល​ប៊ែ​ង បាន​បើកសម្ពោធ​ជា​ផ្លូវការ ការិយាល័យ​កណ្តាល​រប​ស់​ខ្លួន កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​បន្ទាប់ពី​បានទទួល​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម ពី​ធនាគារជាតិ​នៃ​កម្ពុជា​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com