ពីនេះ ពីនោះ
«​កុឡាប​» «​កូ​ឡាប​»,«​កូ​លាប​»​និង​«​កុលាប​»​ជា​ពាក្យ​ដែល​មហាជន​ប្រើ​មិនទាន់​ឯកភាពគ្នា​ឡើយ​
14, Feb 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មហាជន​ប្រើពាក្យ​ដែល​បញ្ជាក់ថា ជា​ផ្កា​មាន​សណ្ឋាន​ជាវ​ល្លិ មាន​បន្លា មាន​ក្លិនក្រអូប​ស្រាល ដែលមាន​ពណ៌​ក្រហម​ស្រស់ នោះ​មិនទាន់បាន​ត្រឹមត្រូវ​នៅឡើយ​ទេ​។ ដើម្បី​បញ្ជាក់​ពាក្យ​ដែល​ត្រូវ​នឹង​អត្ថន័យ​ផ្កា​នោះ គឺ​គេ​ត្រូវ​សរសេរ​ជា​«​ផ្កា​កុលាប​»​ទើប​មិន​ប្រាសចាក​ពី​វចនានុក្រម​ខ្មែរ​។ «​ផ្កា​កុលាប​» មាន​ច្រើន​ពណ៌​ដូចជា ពណ៌​ក្រហម ពណ៌​លឿង ពណ៌​ស ពណ៌​ផ្កាឈូក ជាដើម​។


 
«​ផ្កា​កុលាប​» ជា​ប្រភេទ​ផ្កា​ដែល​យុវវ័យ​ឲ្យ​តម្លៃ ដោយសារ​គេ​ជឿជាក់ថា ផ្កា​នេះ​គឺ​តំណាង​ពី​សេចក្តីស្រឡាញ់ ដែលមាន​អត្ថន័យ​ជ្រោ​ល​ជ្រៅ​។ ជាទូទៅ​ផ្កា​នេះ មាន​តាំង​លម្អ​នៅ​ភោជនីយដ្ឋាន រោងការ ពិធីជប់លៀង ក្នុង​ហាង ឬ​ក្រុមហ៊ុន​ផ្សេងៗ​។ 
 
​ក្រៅពី​ពាក្យ «​កុលាប​» ដែល​សាធារណជន ប្រើ​ខុសគ្នា​នោះ ក៏​នៅមាន​ពាក្យ​មួយចំនួន​ផ្សេងទៀត​ដែល​ប្រើ​មិនទាន់​ឯកភាពគ្នា នៅឡើយ​ទេ ដោយ​ពាក្យ​ទាំងនោះ​មានដូចជា ស្រឡាញ់ ឬ​ស្រលាញ់ បើ​ពី​សម័យបុរាណ​គេ​សរសេរ​ជា «​ស្រលេញ​» ក៏បាន ពាក្យ​ទាំងអស់នេះ គឺ​ត្រឹមត្រូវ​ដូចគ្នា​។ ពាក្យ «​ពុំងា​» មិនមែន «​ពុំងារ​»  ឬ​«​ពំងា​» នោះទេ​។ «​ពុំងា​»​សម្រាប់​ហៅ​បាន​ទៅ​តែ​ស្ត្រី​ជាទី​ស្រឡាញ់​ដោយ​ថ្នមចិត្ត​។ «​ពុំងា​» អាច​ហៅ​ម្យ៉ាង​ទៀតថា ស្ងួនភ្ងា​, ប្រសើរ​,​ថ្លៃថ្លា​, ឆើតឆាយ​, កែវពុំងា​,​ប្អូន​ពុំងា​,​ពៅពុំងា ជាដើម​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com