កីឡាអន្តរជាតិ
អន្តរជាតិ
១៦​ក្រុម​ជើង​ទី​១ UCL៖ Spurs ទទួល Dortmund រីឯ​ម្ចាស់​ការពារ​ជើងឯក Real ទៅ​ជួប Ajax
13, Feb 2019 , 5:59 pm        
រូបភាព
Tottenham Hotspur នឹង​បើកទ្វារ​កីឡដ្ឋាន Wembley ទទួល​ស្វាគមន៍ Borussia Dortmund ខណៈ​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid ត្រូវធ្វើ​ដំណើរ​ទៅ​ជួប Ajax នា​ការប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ ពានរង្វាន់ UEFA Champions League នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ វេលា​ម៉ោង ៣:០០​នាទី​ទៀបភ្លឺ [​ម៉ោង​នៅ​កម្ពុជា​]​។​


 
​ជំនួប​ទល់នឹង Dortmund យប់​នេះ អ្នកចាត់ការ​ទូទៅ Spurs លោក Mauricio Pochettino និយាយថា​លោក​មិន​ភ្ញាក់​ភ្អើ​ល​ចំពោះ​ភាពលេច​ធ្លោ​របស់​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស Jadon Sancho ឡើយ ខណៈ​ក្រុម​លោក​បាន​ត្រៀម​រួចស្រេច​អស់ហើយ​។​
 
​ខ្សែបម្រើ​ស្លាប់​វ័យ​១៨​ឆ្នាំ ដែល​បាន​ផ្លាស់​ចេញពី Manchester City ទៅ​រួម​ក្រុម​នៅ​អាល្លឺម៉ង់​កាលពី​ឆ្នាំ ២០១៧ បាន​បង្កើន​ទម្រង់​លេង​ដ៏​អស្ចារ្យ ដោយ​រកបាន​៨​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី​១០​លើក ដើម្បី​នាំ Dortmund ឈរ​កំពូល​តារាង Bundesliga រដូវ​កាល​នេះ​។
«​យើង​ដឹង​យ៉ាងច្បាស់​ថា Sancho មាន​សមត្ថភាព​ធ្វើ​អ្វីដែល​គាត់​កំពុង​ធ្វើ​ឥឡូវនេះ​។ រូបគេ​ជា​តួអង្គ​សំខាន់​ក្នុងជំនួប​នេះ​»​។ Pochettino សរសើរ Sancho ដូច្នេះ ប៉ុន្តែ​លោក​បន្ថែម​ថាបើ​ទោះ​រូបគេ​ជា​កីឡាករ​វ័យក្មេង​មាន​ទេពកោសល្យ​ក្តី​ក៏​លោក​មិន​ភ្ញាក់ផ្អើល​អ្វី​ដែរ​។ អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៤៦​ឆ្នាំ​និយាយ​បែបនេះ​ព្រោះ​លោក​មាន​ជំនឿ​ចិត្ត​លើ​កូនក្រុម​ខ្លួន​ដូចជា​ខ្សែការពារ Jan Vertonghen, Christian Eriksen និង Son ជាដើម ខណៈ Spurs កំពុង​ប្រជែង​ព​។​
 
​យ៉ាងណា​ក្រុម​មាន់​ខ្នាយ​មាស ក៏​កំពុងមាន​វិបត្តិ​កីឡាករ​សំខាន់​ផងដែរ ដូចជា​ខ្សែប្រយុទ្ធ Harry Kane (​របួស​ជង្គង់​) និង​ខ្សែបម្រើ Dele Alli (​រ​បូ​សសរ​សែ​ពួរ​)​។​
​ចំណែក​ជំនួប​មួយគូ​ទៀត គឺ​ម្ចាស់ផ្ទះ Ajax នឹងត្រូវ​ទទួល​ក្រុម​ការពារ​ជើងឯក​ឆ្នាំ​ចាស់ Real Madrid​។ ក្រុម​រហស្សនាម​ស្តេច​ស​បច្ចុប្បន្ន​បាន​ស្តារ​ទម្រង់​លេង​បានល្អ​វិញ​ហើយ បន្ទាប់ពី​ដុន​ដាម​មួយរយៈ​ក្រោយ​ការចាកចេញ​របស់​កីឡាករ​ឆ្នើម Cristiano Ronaldo រដូវ​កាល​នេះ​។​
 
​រីឯ Ajax ក៏​មិនធម្មតា​ដែរ ពួកគេ​ជា​ក្រុម​កំពុង​ឡើង​ជើង ដ្បិត​មាន​កីឡាករ​ឆ្នើម​លេចធ្លោ​ខ្លាំង​ដូចជា Frenkie De Jong និង​ខ្សែការពារ Matthijs de Ligt ជាដើម​៕
 

Tag:
 ​បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com