អត្ថបទពាណិជ្ជកម្ម
ធនាគារ ជីបម៉ុង ប៊ែង ផ្តោតសំខាន់លើការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ
× ភ្នំពេញ៖នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ សាខាថ្មីទី ២ របស់ខ្លួន ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវសម្តេចប៉ាន ក្នុង សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ការដាក់ឲ្យដំណើរការសាខាថ្មីនេះ គឺកើតឡើងស្របពេលកម្ពុជា មានការវិវត្តន៍ឥតឈប់ឈរ នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងកំណើននៃចំនួនប្រតិបត្តិការ ក៏ដូចជាទំហំទឹកប្រាក់ នៃសេវាធនាគារអេឡិចត្រូនិក។
ធនាគារ ជីបម៉ុង ខមមើសល ប៊ែង ដែលជាពាណិជ្ជកម្មទី១២ នៃក្រុមហ៊ុន ជីប ម៉ុង ផ្តោតសំខាន់លើការប្រើប្រាស់ប្រព័ន្ធឌីជីថល និងប្រព័ន្ធបច្ចេកវិទ្យាសុទ្ធសាធ សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ រាប់ចាប់ពីការបើកគណនីធនាគារ រហូតដល់ការទូរទាត់ផ្សេងៗជាប្រចាំថ្ងៃ។ ជាងនេះទៅទៀត លក្ខណៈពិសេសនៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង នឹងបម្រើសេវាកម្មហិរញ្ញវត្ថុ បែបឌីជីថលដ៏សម្បូរបែប សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុដល់អតិថិជន ដែលអនុញ្ញាតឲ្យអតិថិជន ទទួលបានលើសពីសេវា ដែលផ្តល់ជូនតាមរយៈដៃគូសហការពាណិជ្ជកម្ម។
ក្នុងឱកាសនៃការដាក់សម្ពោធដំណើរការជាផ្លូវការ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង សាខាព្រះនរោត្តម អតិថិនជនទាំងអស់ នឹងរីករាយទទួលបានឱកាសពិសេស អាចជ្រើសរើសលេខគណនីពិសេសចំនួន៨ខ្ទង់ សម្រាប់ការបើកគណនីណាមួយរបស់ខ្លួន។
គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានឈានជើងចូលក្នុងវិស័យធនាគារ ប្រកបដោយទំនុកចិត្តក្នុងទីផ្សារប្រទេសកម្ពុជា ស្របពេលដែលរបាយការណ៍ធនាគាជាតិនៃកម្ពុជាប្រចាំឆ្នាំ២០១៨ បានបង្ហាញថា ទំហំនៃប្រតិបត្តិការនៃសេវាធនាគារអេឡិចត្រូនិក ដែលបានប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ មានរហូតតដល់ជាង៩ពាន់ ៦០០លានដុល្លារសហរដ្ឋអាមេរិក៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com