ជាតិ
សង្គមជាតិ
ក្រសួង​បង្គាប់​អាជីវករ​នៅ​ព្រះសីហនុ ឲ្យ​លើក​យីហោ​ភាសា​ខ្មែរលើ​ភាសាបរទេស​
15, Feb 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​បង្គាប់​ឲ្យ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ចុះ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម ត្រូវ​ដំឡើង​ស្លាក​យីហោ​អា​ជីក​ម្ម​ជា​ភាសា​ខ្មែរ​នៅលើ​ភាសាបរទេស​ដទៃ​។ ការណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ គឺ​ដើម្បី​ធានាបាន​សោភ័ណភាព​ទីក្រុង​។


 
​ក្រសួងទេសចរណ៍ បាន​សង្កេតឃើញថា ម្ចាស់​អាជីវកម្ម​ទេសច​រណ៍​នៅតាម​បណ្តា​ខេត្ត មានការ​អនុវត្តបាន​យ៉ាង​ល្អ​ត្រឹមត្រូវ​ទៅតាម​សេចក្តីណែនាំ​របស់​ក្រសួងទេសចរណ៍​ហើយ ដោយឡែក​នៅតែ​ម្ចាស់​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ ដែល​មិនទាន់​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​។ 
 
​នៅក្នុង​សារាចរ​ណែនាំ​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា គ្រប់​ការតាំង​ផ្សព្វ​ផ្សា​ស្លាក​យីហោ​តាម​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ត្រូវ​សរសេរ​ជា​អក្សរ​ខ្មែរ​នៅ​ពីលើ​គេ​បង្អស់ រួច​សឹម​ដាក់​អក្សរ​បរទេស​តាម​ក្រោយ​។ 
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ប្រាប់​ឲ្យ​លោក​អភិបាលខេត្ត​ព្រះសីហនុ ពង្រឹង​ការយកចិត្តទុកដាក់​លើ​ម្ចាស់​អាជីវកម្ម​ឲ្យ​យល់ដឹង​ពី​ទំហំ​អក្សរ ប្រភេទ​អក្សរ ពណ៌​អក្សរ និង​ទម្រង់​ស្លាក​យីហោ ដើម្បី​ធានាបាន​នូវ​សោភ័ណភាព និង​សណ្តាប់ធ្នាប់​ទីក្រុង ឲ្យ​កាន់តែ​ស្អាត​ផងដែរ​៕ 
 

Tag:
 ​ថោង ខុន​
  អាជីវករ​
  ព្រះសីហនុ​
  ស្លាក​
  ភាសា​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com