អត្ថបទពាណិជ្ជកម្ម
Metfone ដំណើរ១០ឆ្នាំ ឆ្ពោះទៅកាន់ជីវិតរីកចម្រើន
× តាំងពីថ្ងៃទី១៩ខែ កុម្ភៈ ឆ្នាំ២០០៩ រហូតដល់ថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូន បានធ្វើដំណើរជាមួយការចងចាំ និងការខិតខំប្រឹងប្រែងហើយទទួលបានសមិទ្ធផលជាច្រើន។ មិត្តហ្វូន បានផ្តល់សេវាកម្មចល័តជាផ្លូវការ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៩ ក្រោយពីបានផ្សាយសាកល្បង អស់រយៈពេលជិតមួយឆ្នាំកន្លះដែលបានបង្កើតកំណត់ត្រាមួយដ៏អស្ចារ្យបំផុត។
នៅពេលនោះដោយសារតែមិត្តហ្វូនផ្តល់សេវាកម្មដែលមានល្បឿនលឿនជាងដៃ គូប្រកួតប្រជែង១០ដង ក្នុងប្រទេសកម្ពុជា។ មិត្តហ្វូនបានស្តែងឲ្យឃើញ និងនាំយកការគ្របដណ្តប់សេវាកម្មដ៏ធំទូលាយបំផុត មានសញ្ញាច្បាស់ល្អ ហើយមានតម្លៃសមរម្យ ដែលអាចទទួលយកបានសម្រាប់ប្រជាជនកម្ពុជា។
ការរក្សាល្បឿនឲ្យលឿន ដូចជារុកកែតអស់រយៈពេល១០ឆ្នាំ មិត្តហ្វូន បានពង្រីកប្រតិបត្តិការគ្របដណ្តប់ទូទាំង ២៥ខេត្តក្រុង ជាមួយនឹងកម្លាំងថាមពល 11 000BTS ហើយក៏បានផ្តល់នូវប្រព័ន្ធ 2G 3G 4G និង 4.5G នៅក្នុងប្រទេសកម្ពុជាទាំងមូល។
មិត្តហ្វូន ជាប្រព័ន្ធទូរគមនាគមន៍តែមួយគត់ ដែលបានផ្គត់ផ្គង់នូវសេវាកម្មសម្បូរបែប នៅក្នុងប្រទេសកម្ពុជា ដែលមានដូចជា Mobile Service, Broadband Internet, Leased Line, IT Solutions និងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក(Emoney)ជាដើម។ ក្រោយប្រតិបត្តិការរយៈពេល១០ឆ្នាំ មិត្តហ្វូន ទទួលបានអតិថិជន ប្រើប្រាស់សេវាកម្មច្រើនជាង៩លាននាក់ ដែលធ្វើឲ្យចំណូលកើនទ្បើង ២.២៥ប៊ីលានដុល្លារ។ ហើយជាពិសេស ទទួលបាននៅក្នុងឆ្នាំ២០១៨ ហើយចំណូលរបស់មិត្តហ្វូនគឺ២៥៥លានដុល្លារ ដែលមានតម្លៃស្មើគ្នាទៅនឹង GDP របស់កម្ពុជា១.២%។ មិនត្រឹមតែបានជួយទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែមិត្តហ្វូន ថែមទាំងជួយបង្កើតការងារឲ្យនិយោជិកដែលធ្វើការពេញម៉ោងច្រើនជាង ២.០០០នាក់ ហើយនិយោជិតដែលធ្វើការក្រៅម៉ោងប្រមាណ ១០.០០០នាក់។
ដើម្បីជីវិតរីកចម្រើន "Toward a progressive life" គឺយើងយកចិត្តទុកដាក់ដល់សហគមន៍។ មិត្តហ្វូនបានចូលរួមចំណែកនូវកម្មវិធីសង្គម ដែលមានភាពប្លែកខុសគ្នា ដែលធ្វើឲ្យកាន់តែប្រសើរទ្បើងនូវគុណភាពជីវិតនៃប្រជាពលរដ្ឋកម្ពុជា។ ការឆ្លងកាត់រយៈពេលទាំងអស់នោះ មិត្តហ្វូនបានបរិច្ចាគប្រហែល ៧៧លានដុល្លារ សម្រាប់កម្មវិធីដូចជា៖ ផ្តល់ជូនឲ្យប្រើប្រាស់នូវសេវាកម្មអ៊ីនធឺណិតមិនគិតថ្លៃសម្រាប់សាលារៀនជាង១៥០០កន្លែង, ជួយស្វែងរកសាច់ញាតិដែលបានបាត់បង់ជិត៩០គ្រួសារ , វះកាត់ជូនកុមារដែលឆែបក្រអូមមាត់ ៤៧២នាក់, ផ្តល់ការពិនិត្យសុខភាព និងថ្នាំសង្កូវសម្រាប់ប្រជាជនក្រីក្រ តាមរយៈ TYDA ដោយឥតគិតថ្លៃជាដើម។
ទោះបីជាសម្រេចបាន សមិទ្ធផលច្រើនយ៉ាងណាក៏ដោយ មិត្តហ្វូន មិនដែលបោះបង់ចោលនោះដែរ ។ ក្រុមហ៊ុន បានរក្សាការផ្លាស់ប្តូរ និងធ្វើឲ្យកាន់តែប្រសើរទ្បើងជាលំដាប់។ នៅក្នុងឆ្នាំ២០១៨ Metfone បានផ្លាស់ប្តូរអត្តសញ្ញាណសារជីវកម្ម ក្នុងគោលបំណងឲ្យក្រុមហ៊ុន មានរូបភាពថ្មីទ្បើងវិញ ដើម្បីឲ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋកម្ពុជា និងសាកសមជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍។នៅឆ្នាំបន្ទាប់ ក្រុមហ៊ុននឹងយកចិត្តទុកដាក់ ទៅលើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឲ្យក្រុមហ៊ុននៅតែឈរលំដាប់ថ្នាក់លេខ១ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍។ គោលបំណងរបស់មិត្តហ្វូននៅក្នុងពេលឆាប់ៗនេះគឺបង្កើតរចនាសម្ព័ន្ធទូរគមនាគមន៍ទំនើប សម្រាប់ការផ្គត់ផ្គង់សេវា 5G, Narrowband IoT, Big Data និង AI ជាដើម។ លើសពីនេះទៅទៀត មិត្តហ្វូនសន្យាផងដែរថា នឹងបន្តផ្តល់នូវសេវាកម្មដែលមានគុណភាពល្អបំផុត និង ផលិតផលដែលមាន តំលៃសមរម្យអាចទទួលយកបាន។
ការផ្តោតសំខាន់របស់មិត្តហ្វូន គឺផ្តល់ឲ្យមាននូវដំណោះស្រាយផ្នែកបច្ចេកវិទ្យា សម្រាប់រាជរដ្ឋាភិបាល ក្រុមហ៊ុន អង្គការ និងតាមផ្ទះជាដើម។ ជាចុងក្រោយ សាររបស់ក្រុមហ៊ុន "Caring Innovator" មិត្តហ្វូននឹងនាំយកនូវអ្វីដែលថ្មីៗ នឹងបន្តជូយដល់ការងារសង្គមបន្តទៀត "Corporate Social Responsibility Program" ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com