ជាតិ
ព្រះមហាក្សត្រ យាង​សួរសុខទុក្ខ​ប្រជារាស្ត្រ​នៅ​ស្រុក​គិរីវង់ ខេត្តតាកែវ​
15, Feb 2019 , 3:34 pm        
រូបភាព
​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​ស​មេ្ត​ច​ព្រះបរមនាថ នរោត្តម សីហមុនី នា​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ បាន​យាង​សួរសុខទុក្ខ និង​ប្រោស​ព្រះរាជទាន​នូវ​អំណោយ​ដល់​ប្រជារាស្ដ្រ ជា​កសិករ​ជាង​៥០០​គ្រួសារ លោកគ្រូ អ្នកគ្រូ និង​កុមារ​ជាង​៥០០​នាក់ ស្ថិតនៅ​ស្រុក​គិរីវង់ ខេត្តតាកែវ​។

 
​ក្នុង​ព្រះរាជដំណើរ​សំណេះសំណាល ប្រទាន​អំណោយ​នេះ ព្រះករុណា ព្រះមហាក្សត្រ ស្តេច​យាងចុះ​ជួប​សំណេះសំណាល និង​ទត​ដោយផ្ទាល់​ព្រះ​ភក្ត្រ​របស់​ព្រះអង្គ ចំពោះ​គ្រួសារ​ប្រជាកសិករ​ចំនួន​៥​គ្រួសារ ដល់​ក្នុង​លំនៅឋាន​។ ព្រះអង្គ​បាន​ប្រទាន​អំណោយ​ជូន​ដល់​គ្រួសារ​ជាង​៥០០​គ្រួសារ​មាន អង្ករ សម្ភារ​បរិភោគ​ប្រើប្រាស់ និង​រួមជាមួយ​ថវិកា​មួយចំនួន​ទៀតផង​។ ចំណែក​កុមារ​ជាង​៥០០​នាក់ ក៏​ទទួលបាន​សម្ភារ​សិក្សា​ផងដែរ​។ 


 
​ព្រះមហាក្សត្រ មាន​ព្រះរាជហឫទ័យ​សប្បាយរីករាយ ដោយបាន​ជួប​ជាមួយ​លោកតា លោកយាយ និង​ប្រជារាស្ត្រ​។ ក្នុង​ឱ​ការ​នេះ​ដែល​ព្រះមហាក្សត្រ បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់​សម្តេច នាយករដ្ឋមន្ត្រី ដែល​បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ព្រមទាំង​បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ធ្វើឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង​៕ 












 
​ប្រភព​រូបថត​៖ ហ្វេ​ស​ប៊ុ​ក Royal du Cambodge
 

Tag:
 ​ព្រះមហាក្សត្
© រក្សាសិទ្ធិដោយ thmeythmey.com