កំណាព្យ
ជាតិ
ល្មមបញ្ចប់វប្បធម៌ក្តិចត្រួយតម្រឹមទ្រើង!
×
-ក្តិចត្រួយតម្រឹមទ្រើង រឿងស្រុកយើងមានយូរហើយ
ការងារខ្លះកន្តើយ មិនសូវឡើយខំទាញគេ។
-មិនទាញឲ្យឡើងបុណ្យ បែរនាំកុនស៊ុនជ្រេញជ្រេ
ប៉ិនណាស់ប៉ែងជើងគេ មានខ្លះរេចាក់មុខក្រោយ។
-ឃើញគេបែបប្រុងលាស់ រករឿងខ្ទាស់ឲ្យគេខ្សោយ
រកលេសចាក់បណ្តោយ បានគេខ្សោយពួយសង្កត់។
-ខ្លះឃើញគេគ្រាន់បើ មិនសរសើរមិនដែលកត់
គេធ្វើខំដល់ហត់ បែរខ្លួនអត់ឃើញគេត្រូវ។
-ខ្លះខ្លាំងបានតែមាត់ ឲ្យធ្វើភ្លាត់រត់ខុសផ្លូវ
អ្នកខ្លះធ្វើមិនសូវ ប៉ិនទាញត្រូវដាក់អាត្មា។
-ក្តិចគេមិនឲ្យឡើង ឃើញគេថ្កើងកាច់ដូចផ្កា
ថែមស្រោយចទឹកបន្សារ ដល់ពេលណារឿងហ្នឹងចប់?
© រក្សាសិទ្ធិដោយ thmeythmey.com