អត្ថបទពាណិជ្ជកម្ម
ធនាគារពាណិជ្ជ ឈីហ្វ របស់ហុងកុង នឹងបើកសាខាទី៣របស់ខ្លួននៅផ្សារអូឡាំពិក ក្នុងពេលឆាប់ៗនេះ
× (ភ្នំពេញ)៖ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ជាធនាគារដែលមានផលិតផល និងសេវាកម្ម គណនីប្រាក់បញ្ញើ ប្រាក់កម្ចីជាបុគ្គល ប្រាក់កម្ចីពាណិជ្ជកម្ម និងហិរញ្ញប្បទាន ពាណិជ្ជកម្មជាដើម ដែលមានលក្ខណៈពិសេសគួរឱ្យទាក់ទាញ និងច្នៃប្រឌិតខ្ពស់បានពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមទៀត។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ នៅក្នុងពេលឆាប់ខាងមុខនេះ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក នឹងបើកសម្ពោធសាខាទី៣របស់ខ្លួន នៅផ្សារអូឡាំពិក។
វត្តមានរបស់ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក នៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា នឹងផ្តល់អត្ថប្រយោជន៍ចំពោះគ្នាទៅវិញទៅមកដល់ប្រជាជនកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ពិសេសវាក៏ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងមិត្តភាព រវាងកម្ពុជា និងទីក្រុងហុងកុងផងដែរ។
ធនាគារមានការិយាល័យកណ្តាល អាគារលេខ សេ០១ ផ្លូវអ៊ែ១១ កែងនឹងផ្លូវ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សាខាច្បារអំពៅ អាគារវិមានកែវចរណៃ ដីឡូលេខ១០៥បេ ផ្លូវជាតិលេខ០១ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយឆាប់ៗនេះ សាខាទី៣នៅផ្សារអូឡាំពិក ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com