សម្ពោធផ្លូវការហើយ! ភោជនីយដ្ឋាន Haute and Coupe Coffee មានកាហ្វេ និងម្ហូបអាហារស្តង់ដា
16, Feb 2019 , 10:10 am
រូបភាព
×
ដោយ:
ភោជនីយដ្ឋាន Haute and Coupe Coffee ដែលមានទីតាំងលើផ្លូវត្រសក់ផ្អែម ខណ្ឌចំការមន រាជធានីភ្នំពេញក្បែរភ្លើងស្តុបវិទ្យាលយ័បឹងកេងកង ត្រូវសម្ពោធជាផ្លូវការកាលពីថ្ងៃទី១៥ ខែកុម្ភៈ។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់លោក លឹម ជឺ ប្រធានក្រុមហ៊ុន មនោរម្យ និងជាម្ចាស់ភោជនីយដ្ឋាន Haute and Coupe Coffee បុគ្គលិក និងអ្នកសារព័ត៌មានជាច្រើន លើសពីនេះក៏មានការចូលរួមសម្ដែងពីសំណាក់កំពូលតារាចម្រៀងមាស សុខសោភា ផងដែរ ដែលធ្វើកម្មវិធីនេះកាន់តែមានភាពសប្បាយរីករាយឡើង។
ការបង្កើត Haute and Coupe Coffee គឺជាគំនិតផ្តួចផ្តើមឡើងដោយមានការចូលរួមពីអ្នកជំនាញមកពីបរទេស និងកម្ពុជា។ ជាមួយគ្នានេះ ម៉ាកយីហោថ្មីនេះ គឺជាមោទនភាពរបស់កម្ពុជា ដែលបានរចនាផ្នែកខាងក្នុងហាងមានភាពទាន់សម័យ និងមានផាសុកភាព ដើម្បីប្រកួតប្រជែងជាមួយ Franchise នានាដែលកំពុងប្រតិបត្តិការរបស់ខ្លួននៅក្នុងពេលបច្ចុប្បន្ននេះ។ Haute and Coupe Coffe គឺបានធានាស្តង់ដារអន្តរជាតិ ខុសពីការហ្វេធម្មតា។
លោក លោក លឹម ជឺ ប្រធានក្រុមហ៊ុន មនោរម្យ និងជាម្ចាស់ភោជនីយដ្ឋាន Haute and Coupe Coffee បានថ្លែងថា ៖ «ទោះបីជាមានអាជីវកម្មនិមិត្តសញ្ញា (Franchise) កាហ្វេមានចំនួនច្រើននៅក្នុងប្រទេសកម្ពុជា យ៉ាងក្តីប៉ុន្តែយើង នៅតែជឿជាក់ថាទីផ្សារ កាហ្វេប្រេន (Brand) ព្រមទាំងម្ហូបអាហារបែបខ្មែរ និងអឺរ៉ុប នៅតែមានទីផ្សារខ្ពស់នាពេលបច្ចុប្បន្ននេះ»។
លោកបន្ថែមទៀតផងដែរថា៖ «ការបើកហាងនេះ ដោយសារតម្រូវការទីផ្សារនៅកម្ពុជា កំពុងពេញនិយមពីសំណាក់ ស្រទាប់មនុស្សគ្រប់វ័យ។ ដូច្នេះ ដើម្បីប្រកួតប្រជែងគុណភាពចំណីអាហារនឹងភេសជ្ជៈ ព្រមទាំងគុណភាពចំណីអាហារផងនោះ ក្នុងពេលបច្ចុប្បន្នហាង Haute and Coupe Coffe បានបន្តប្តេជ្ញាចិត្តពង្រឹងគុណភាពជាលក្ខណៈ Franchise ផងដែរ»។
គួររំលឹកថា Haute and Coupe Coffe មានបម្រើម្ហូបអាហារជាច្រើនប្រភេទ ទាំងអាហារបែបខ្មែរ និងបែបអឺរ៉ុប ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា និងភ្ញៀវបរទេសដែលកំពុងតែអញ្ជើញមកទស្សនានៅប្រទេសកម្ពុជា យ៉ាងច្រើនកុះករពីមួយថ្ងៃទៅមួយថ្ងៃមិនឈប់ឈរផងដែរ។
លើសពីនេះ Haute and Coupe Coffe គឺផ្តោតសំខាន់ទៅលើគុណភាពចំណីអាហារ នឹងភេសជ្ជះជាមួយតម្លៃសមរម្យ សម្រាប់ក្រុមគ្រួសារ និងតម្រូវការសំរាប់មនុស្សគ្រប់វ័យ មិនតែប៉ុណ្ណោះ Haute and Coupe Coffeបានរៀបចំបញ្ចុះតម្លៃជូនអតិថិជនសម្រាប់ថ្ងៃស្អែក ដែលមកពិសារអាហារ និងការហ្វេនៅទីតាំងថ្មីខាងលើនេះ។ យ៉ាងណាក៏ដោយ Haute and Coupe Coffe មានជំហរថា នឹងពង្រីកសាខាឱ្យបានច្រើនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ទោះបីជាទីផ្សារកាហ្វេ កំពុងរីកដុះដាលដូចផ្សិតក៏ដោយ។
កាន់តែពិសេសទៀតនោះ សម្រាប់ការបើកដំណើរនេះ Haute and Coupe Coffe ក៏មានការបញ្ចុះតម្លៃរហូតដល់ទៅ ៥០ ភាគរយ ចាប់ពីថ្ងៃទី ១៥ ដល់ ២២ កុម្ភៈ ២០១៩៕