ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
សិល្បះ
ទម្រង់សិល្បៈខ្មែរ ក្នុងក្បួនវប្បធម៌ចម្រុះ «ឈីងហ្គេ» ប្រទេសសិង្ហបុរី
16, Feb 2019 ,
3:22 pm
រូបភាព
×
ដោយ:
ថ្មីៗ
ក្រុមសិល្បករ-សិល្បការិនីខ្មែរ បានបង្ហាញជាបន្តបន្ទាប់នូវទម្រង់សិល្បៈដ៏ល្អផូរផង់របស់ខ្មែរ ក្នុងព្រឹត្តិការណ៍ក្បួនដង្ហែវប្បធម៌ចម្រុះ «ឈីងហ្គេ» (Chingay Parade) នៅប្រទេសសិង្ហបុរី ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ នេះ។
ក្រោមការដឹកនាំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទម្រង់សិល្បៈខ្មែរ រួមមាន របាំម្ករ,ឈុតព្រះថោងនាងនាគ,ឈុតកូរសមុទ្រទឹកដោះ,របាំក្រមា និងក្បាច់ក្រមានៃគុនល្បុក្កតោ និងក្បាច់ផ្ការំដួល ត្រូវបានបង្ហាញជាបន្តបន្ទាប់។ សិល្បៈខ្មែរ ជាប្រភេទម្រង់សិល្បៈចម្រុះក្រោមប្រធានបទ «ភាពសុខដុម» (HARMONY) ដែលតំណាងដល់ទឹក ដី ភ្លើង និងខ្យល់ រួមទាំងការបង្ហាញអត្តសញ្ញាណខ្មែរតាមរយៈផ្ការំដួល និងការរចនាឈុតសម្លៀកបំពាក់ថ្មីៗ។
ព្រឹត្តិការណ៍ក្បួនដង្ហែ «ឈីងហ្គេ» ជាក្បួនព្យុហយាត្រា សិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ដែលរៀបចំឡើងដោយសមាគមប្រជាជននៃសាធារណៈរដ្ឋសិង្ហបុរី ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៣ និងផ្តួចផ្តើមដោយអតីតនាយកដ្ឋមន្ត្រី លី ក្វាន់យូ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ចម្រុះ។
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានចូលរួមជាអធិបតីក្នុងពិធីបើកក្បួនដង្ហែ ដោយលោកក៏បានថតទូរសព្ទផ្តិតយកទិដ្ឋភាពសម្តែងរបស់ក្រុមសិល្បករ-សិល្បការិនីផងដែរ។ ក្រៅពីកម្ពុជា និងម្ចាស់ផ្ទះ ព្រឹត្តិការណ៍នេះ មានការចូលរួមពីបណ្តាប្រទេសផ្សេងទៀតផងដែរ ក្នុងនោះមានកូរ៉េខាងត្បូង ចិន ឥណ្ឌូណេស៊ី ជប៉ុន និងហ្វីលីពីន ជាដើម។
ទស្សនាទិដ្ឋភាពសំដែងរបស់កម្ពុជា ដោយរូបភាពទាំងនេះ ផ្តល់ដោយសហភាពសហព័ន្ធយុវជនកម្ពុជា៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម