ជាតិ
អត្ថបទពាណិជ្ជកម្ម
រថយន្ត​សេរី​ថ្មី MITSUBISHI ALL NEW XPENDER 2019 ទាក់ទាញ​យ៉ាងខ្លាំង​នា​ថ្ងៃ​សម្ពោធ​នៅ​ផ្សារ​អ៊ី​អន​២
16, Feb 2019 , 3:54 pm        
រូបភាព
​កាលពី​ល្ងាច​ថ្ងៃទី ១៥ ខែ កុម្ភៈ កន្លងទៅនេះ ក្រុមហ៊ុន Mitsu (Cambodia) បានរៀបចំ​ពី​សម្ពោធ​នូវ​រថយន្ត​ថ្មី​របស់ខ្លួន MITSUBISHI ALL NEW XPENDER 2019 នៅឯ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល​សែន​សុខ​។ កម្មវិធី​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ  Mitsu (Cambodia) លោក សម្បត្តិ សំ​ប៊ុន តេ​តា​ណា អគ្គនាយក​ក្រុមហ៊ុន Mitsu (Cambodia ) បុគ្គលិក អ្នកសារព័ត៌មាន និង​ភ្ញៀវកិត្តិយស​ជាច្រើន​កុះករ លើសពីនេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង ក​ញ្ញ រ៉ា​បី ដែល​ធ្វើ​ឲ្យ​កម្មវិធី​នេះ​កាន់​តែមាន​ភាព​ទាក់ទាញ​ឡើង​។​
 
​ថ្លែង​ក្នុង​ពិធី​ដ៏​ឱឡារិក​នេះ លោក សម្បត្តិ សំ​ប៊ុន តេ​តា​ណា អគ្គនាយក​ក្រុមហ៊ុន Mitsu (Cambodia ) បាន​មានប្រសាសន៍ថា ៖ « MITSUBISHI ALL NEW XPENDER 2019 គឺជា​ប្រភេទ​រថយន្ត Small MPV ជាមួយនឹង​ការ​រចនា​នូវ​រូបរាង​ថ្មី បែប «Dynamic Shield» ដែល​ធ្វើអោយ​ផ្នែក​ខាងមុខ​កាន់តែ​មាន​ភាព​ស្រស់ស្អាត ស៊ី​វិ​ល័យ អម​ជាមួយ​ក្រូម​ម៉េ​ពី​សងខាង និង ប៉ា​ណា​ខាងមុខ ផ្នត់គំនិត​នៃ​កា​រចនា​ផ្នែក​ខាងមុខ​មាន​លក្ខណៈ​ល្អ​ដាច់​សម្រាប់ Mitsubishi ដែល​ផ្ដល់នូវ​ទស្សនៈវិស័យ​ទូលំទូលាយ​និង​វែងឆ្ងាយ និង​ជា​រចនា​សម្រាប់​សុវត្ថិភាព​ដល់​អ្នកបើក​បរ​និង​អ្នករួមដំណើរ​លើ​ដងផ្លូវ​តែមួយ​»​។​


 
​ក្រលេកមើល​ផ្នែក​ខាងក្នុង​នៃ​រថយន្ត ត្រូវបាន​រចនា​ឡើង​បែប​ធំ​ទូលាយ​ដែលមាន​ដល់​ទៅ​៧​កៅអី​ដែល​ពោ​ពេញ​ទៅដោយ​ផាសុកភាព​ដែល​មើលទៅ​មាន​លក្ខណៈ​បែប​រថយន្ត​ទំនើប អម​ជាមួយ​ម៉​ស៊ី​ត្រជាក់​ពីរ​ជួរ​ដែលមាន​នៅខាងមុខ​និង​ក្រោយ​។ ការបើកបរ​ប្រកបដោយ​ឧត្តមភាព និង បច្ចេកវិទ្យា​ទំនើប ទទួលយក​នូវ​បទពិសោធន៍​ថ្មី​នៃ​ការបើកបរ​ដ៏​អស្ចារ្យ​និង​លេចធ្លោ​ជាមួយ​ម៉ាស៊ីន MIVEC មាន​ទំហំ​ស៊ី​ឡាង ១.៥ ដែល​បានទទួល​ការ​រចនា​ផ្នែក​វិសកម្ម​ដ៏​ឥតខ្ចោះ​។ 


 
​កាន់តែ​ពិសេស​ម៉ាស៊ីន​ប្រភេទ​នេះ​ជួយ​សន្សំសំចៃ​ប្រេង កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​សំលេង​ស្ងាត់​ល្អ​។ ប្រព័ន្ធ​ហ្វ្រាំង ABS and EBD ដោយ​ប្រព័ន្ធ​ហ្វ្រាំង​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅពេល​ជួប​ឧបសគ្គ និង​ជួយ​ទប់​ទំ​នឹង​ពេល​ផ្លូវ​កោង​។​


 
​ចំពោះ​ព័ត៌មាន​លម្អិត លោកអ្នក​អាចទាក់ទង​ដោយផ្ទាល់​ជាមួយ​បុគ្គលិក​ផ្នែក​លក់ និង​ទស្សនា​ដោយផ្ទាល់​នៅឯ Showroom របស់​ក្រុមហ៊ុន Mitsu (Cambodia )​អា​ស្រាយ​ដ្ឋា​ន​០១២ វិថី​សហព័ន្ធ​រុស្សី សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ ភ្នំពេញ លេខ​ទូរ​សព្ទ ០១០ ៩៩៩ ៨៩២៕






















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com