ជាតិ
ពលករ​ខ្មែរ​១២​នាក់ រងគ្រោះថ្នាក់​ចរាចរណ៍​នៅថៃ​
17, Feb 2019 , 2:33 pm        
រូបភាព
រថយន្ត​ដែលរងគ្រោះថ្នាក់ចរាចរណ៍។ រូបថត បាងកក ប៉ុស្តិ៍
រថយន្ត​ដែលរងគ្រោះថ្នាក់ចរាចរណ៍។ រូបថត បាងកក ប៉ុស្តិ៍
ពលករ​ខ្មែរ​១២​និង​អ្នកបើកបរ​ម្នាក់​បាន​រងរបួស​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក Si Maha Pho ខេត្ត​ស្រះកែវ ប្រទេស​ថៃ​នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។ ពេលនេះ​ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ  Si Maha Pho ។  នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។​



​គ្រោះថ្នាក់​នេះ​កើតឡើង​ក្នុង​ម៉ោង​ប្រមាណ​៥ នាទី​ព្រឹក លើ​កំណាត់​ផ្លូវជាតិ​លេខ ៣៥៩ ដោយ​រថយន្ត​ដឹក​កម្មករ​បាន​បុក​ជាមួយ​រថយន្ត​ដឹកទំនិញ​មួយ​។

​រថយន្ត​ដែល​ជួប​គ្រោះ​ថា្នក់​ដែលមាន​ពលករ​ខ្មែរ​នោះបាន​ធ្វើដំណើរ​ទៅកាន់​ខេត្ត ស្រះកែវ ដែល​ជាប់​ព្រំដែន​កម្ពុជា ដើម្បី​បន្ត​ទិដ្ឋាការ​របស់​ពួកគេ ដោយ​ក្នុងនោះ​មាន​ពលករ​ខ្មែរ ១២ រូប និង​អ្នកបើកបរ​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ Jakkrit Ketphet អាយុ ៣៣​ឆ្នាំ​៕


© រក្សាសិទ្ធិដោយ thmeythmey.com