ពីនេះ ពីនោះ
ងាយៗ​! សម្អាត​ពោះវៀនធំ​បន្សាប​ជាតិពុល ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​ទាំងនេះ​
19, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពោះវៀន គឺជា​សរីរាង្គ​ដ៏​សំខាន់បំផុត​មួយ​ក្នុង​រាងកាយ​សម្រាប់​ដំណើរការ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ត្រឹមត្រូវ និង​រក្សាបាន​នូវ​សុខភាព​រាងកាយ​ទាំងមូល​ល្អប្រសើរ​។ ហើយ​ការលាង​សម្អាត​ពោះវៀនធំ គឺ​ចាំបាច់​ណាស់​ដើម្បី​អនុញ្ញាតឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នកដំណើរ​ការ​កាន់​តែមាន​ប្រសិទ្ធិភាព​ផ្ដល់ឱ្យ​អ្នក​នូវ​សុខភាព​រឹងមាំ​, ស្រក​ទម្ងន់ និង​មាន​ថាមពល​។ ប៉ុន្តែ​ថា​តើ​អ្នក​អាច​លាង​សម្អាត​បន្សាប​ជាតិពុល​ចេញពី​ពោះវៀន​បាន​ដោយ​របៀប​ណា​ទៅ​?


 
​ងាយ​ណាស់​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​សម្អាត​ពោះវៀនធំ​បន្សាប​ជាតិពុល​បែប​ធម្មជាតិ​តាមរយៈ​ការទទួល​ទាន​អាហារ ៖
 
១. តែ​បៃតង​
 
​តែ​បៃតង ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលមាន​ប្រសិទ្ធិភាព​ជួយ​កម្ចាត់​ជាតិពុល​គ្រោះថ្នាក់​ចេញពី​ពោះវៀន​។ តែ​បៃតង​ក៏មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេងទៀត​ដែល​ជួយ​បង្កើន​សុខភាព​ពោះវៀន ក៏ដូចជា​រាងកាយ​ទាំងមូល​ផងដែរ ដោយ​កម្ចាត់​នូវ​រាល់​ជាតិពុល​ដែល​ប្រមូលផ្ដុំ​ក្នុង​រាងកាយ​។​
 
២. ប្រទាល​កន្ទុយក្រពើ​
 
​ទឹក​ប្រទាល​កន្ទុយក្រពើ​មិន​ត្រឹមតែ​ជួយ​បង្កើន​ការរំលាយ​អាហារ​ល្អប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បន្សាប​ជាតិពុល​ចេញពី​រាងកាយ​ផងដែរ​តាមរយៈ​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​របស់​វា​។​
 
៣. ទឹក​
 
​ការ​ទទួលទាន​ទឹកបាន​ច្រើន​គ្រប់គ្រាន់ គឺជា​វិធី​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​សម្អាត​ពោះវៀន​របស់​អ្នក​។ ទឹក​ចាំបាច់​ណាស់​សម្រាប់​ការរំលាយ​ជាតិ​សរសៃ​បាន​ត្រឹមត្រូវ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ​សម្បូរ​ដោយ​ជាតិ​សរសៃ​ច្រើន ប៉ុន្តែ​ទទួលទាន​ទឹកតែ​បន្តិច​នោះ​អ្នកនឹង​ជួបប្រទះ​បញ្ហា​ពិបាក​រំលាយ​អាហារ ឬ​ទល់លាមក​ជាមិនខាន​។ ដើម្បី​រក្សាបាន​នូវ​សុខភាព​ពោះវៀន ក៏ដូចជា​រាងកាយ​ទាំងមូល​ល្អប្រសើរ ចូរ​ទទួលទាន​ទឹក​ឱ្យបាន​យ៉ាងហោចណាស់ ៨ កែវ​ក្នុង​មួយថ្ងៃ និង​ទទួលទាន​ទឹក​ច្រើនជាង​នេះ ប្រសិនបើ​អ្នកបង្កើន​ការទទួល​ទាន​អាហារ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​។​
 
៤. ក្រូចឆ្មារ​
 
​ក្រូចឆ្មារ​មិន​ត្រឹម​តែមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចាំបាច់​ផងដែរ​ក្នុងការ​បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​។ ការទទួល​ទាន​ទឹក​ក្ដៅ​ឧណ្ហ ១ កែវ លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​បាយ រាល់​ព្រឹក គឺ​នឹង​ជួយ​បន្សាប​ជាតិពុល ក៏ដូចជា​សម្អាត​ពោះវៀន ហើយ​បង្កើន​ការរំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​។​
 
៥. បន្លែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​ដែលជា​សារធាតុចិញ្ចឹម​ចាំបាច់​ជួយ​ក្នុង​ការសម្អាត​ពោះវៀនធំ​បង្កើន​ការរំលាយ​អាហារ​។ បន្លែ​បៃតង​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ​។ ប្រសិនបើ​អ្នក​ងាយ​នឹង​ជួបប្រទះ​បញ្ហា​ទាក់ទង​ជាមួយ​ការរំលាយ​អាហារ កុំ​ទទួលទាន​បន្លែ​ឆៅ ដោយ​ចាំបាច់​ត្រូវ​ចម្អិន​ជាមុនសិន​ទើប​ប្រសើរ​។​
 
៦. ផ្លែ​បឺ​រ​
 
​ផ្លែ​បឺ​រ មាន​ផ្ទុក​ទាំង​ជាតិ​សរសៃ​រលាយ និង​មិន​រលាយ​ដែល​ចាំបាច់​ជួយ​ជម្រុញ​ចលនា​ពោះវៀន ,​កម្ចាត់​ជាតិពុល និង​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com