កីឡាជាតិ
ជាតិ
AFF U22៖ វៀតណាម និង​ថៃ បាន​៣​ពិន្ទុ​រៀងៗ​ខ្លួនក្នុងជំនួប​បើកឆាក​ពូ​ល A
18, Feb 2019 , 10:03 am        
រូបភាព
ជំនួប​រវាងវៀតណាម (ក្រហម) និងហ្វីលីពីន​ (ស) កាលពីថ្ងៃទី​១៧ ខែកុម្ភៈ។ រូបថត FFC
ជំនួប​រវាងវៀតណាម (ក្រហម) និងហ្វីលីពីន​ (ស) កាលពីថ្ងៃទី​១៧ ខែកុម្ភៈ។ រូបថត FFC
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​យុវជន​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​វៀតណាម និង​ថៃ សុទ្ធតែ​បានទទួល​ជ័យជម្នះ​រៀងៗ​ខ្លួន​ក្នុង​ការប្រកួត​បើកឆាក​ពូ​ល A នៃ​ព្រឹត្តិការណ៍ AFF U22 Championship នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

 
​វៀតណាម ឡើង​ឈរលើ​កំពូល​តារាង​បណ្តោះអាសន្ន ក្រោយ​យកឈ្នះ ហ្វីលីពីន ២-១ ក្នុងការ​ប្រកួត​ដែលមាន​លោក ឃួន វីរៈ ជា​អាជ្ញាកណ្តាល​។ Jeremiah Chabon Borlongan រកបាន​គ្រាប់​បាល់​នាំមុខ​នៅ​នាទី​៥១ ខណៈ​ពីរ​គ្រាប់​វាយបក​សម្រាប់​វៀតណាម រកបាន​ដោយ​កីឡាករ​បម្រុង​ទាំង​ពីររូប គឺ Tran Danh Trung នៅ​នាទី​៧៤ និង Le Minh Binh នៅ​នាទី​៧៨​។​

 
 
​សម្រាប់​ការប្រកួត​បន្ទាប់ ខ្សែការពារ Saringkan Promsupa និង​ជា​ប្រធាន​ក្រុម​ផងដែរ​នោះ រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ដើមតង់​ទី​ពីរ ដើម្បី​នាំ​ថៃ ឈ្នះ​ទី​ម័​រ​ខាងកើត ១-០ នា​ជំនួប​បើកឆាក​ក្នុង​ពូ​ល A ដូចគ្នា​ផងដែរ​។​

 
 
​ក្រុម​ពូ​ល A ត្រូវ​ប្រកួត​លើក​ទី​ពី​រនា​ថ្ងៃ​អង្គារ ទី​១៩ ខែកុម្ភៈ ដោយ​ហ្វីលីពីន ត្រូវ​តទល់​ជាមួយ​ថៃ មុនពេល​ដែល​ទី​ម័​រ​ខាងកើត ប្រឹង​ប្រជែង​យក​៣​ពិន្ទុ​ពី​វៀតណាម​៕
 

Tag:
 បាល់ទាត់​
  AFF U22
© រក្សាសិទ្ធិដោយ thmeythmey.com