កីឡាជាតិ
ជាតិ
AFF U-22៖ កម្ពុជា​ស្វាគមន៍ ម៉ាឡេស៊ី ខណៈ មី​យ៉ាន់​ម៉ា តទល់​នឹង​ឥណ្ឌូណេស៊ី
18, Feb 2019 , 12:05 pm        
រូបភាព
U22 កម្ពុជា អំឡុងពេលហ្វឹកហាត់។ រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
U22 កម្ពុជា អំឡុងពេលហ្វឹកហាត់។ រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​យុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ ត្រូវ​តទល់​ជាមួយ U-22 ម៉ាឡេស៊ី នា​ជំនួប​បើកឆាក​ពូ​ល B ពានរង្វាន់ AFF U22 LG Cup 2019 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ល្ងាច​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ វេលា​ម៉ោង ៦:៣០​នាទី​។​

 
​ព្រឹត្តិការណ៍ AFF U22 Championship 2019 ដែល​កម្ពុជា​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​នេះ គឺ​ពួកគេ​ស្ថិតនៅក្នុង​ពូ​ល​ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា និង​ឥណ្ឌូនេស៊ី​។ ជំនួប​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​នេះ​ធ្វើឡើង​នៅក្រោយ​ការ​ប៉ះគ្នា​រវាង​មី​យ៉ាន់​ម៉ា និង ឥណ្ឌូណេស៊ី​ដែល​ចាប់ផ្តើម​ការប្រកួត​នៅ​ម៉ោង ៣:៣០ នាទី​រសៀល សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B​។​
 
​នៅមុន​ការជួបគ្នា​ទាំង​៤​ក្រុម​នៅថ្ងៃនេះ ក៏មាន​ការប្រកួត​២​គូ​រួចមកហើយ​ដែ​នៅ​ថ្ងៃ​ម្សិលមិញ​សម្រាប់​ជំនួប​បើកឆាក​ពូ​ល A ដែល​ក្នុងនោះ U-22 វៀតណាម​បាន​យកឈ្នះ ហ្វីលីពីន ២-១ ហើយ ថៃ​យកឈ្នះ​ទី​ម័​រ​ខាងកើត ១-០​។ វៀតណាម ឈរលើ​កំពូល​តារាង​ពូ​ល A បណ្តោះអាសន្ន​ដ្បិត​រកបាន​២​គ្រាប់ បើ​ទោះ​របូត​១​គ្រាប់​ក៏ដោយ​៕
 
 

Tag:
 បាល់ទាត់​
  AFF U22
© រក្សាសិទ្ធិដោយ thmeythmey.com