កំណាព្យ
ពីនេះ ពីនោះ
​អ៊ី​ប៊ី​អេ (EBA) គួរតែ​បែបណា​?
18, Feb 2019 , 5:07 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតជាមួយកម្មការិនីកាត់ដេរ និងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៧។ រូបថត AFP
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតជាមួយកម្មការិនីកាត់ដេរ និងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៧។ រូបថត AFP
​ផ្តល់សិទ្ធិដោយ​​ លោក​ ង៉ោ សុថា​ត
 

១.​ ​បើតាម​គោលការណ៍​ប្រជាធិបតេយ្យ​ ​តើ​គួរ​គប្បី​សួរ​រាស្ត្រ​ដែរ​ទេ​
​គាត់​យល់​យ៉ាងណា​រឿង EBA​        ​មិនគួរ​ស្ដាប់​តែ​អ្នកនយោបាយ​សោះ​។​
២.​ ​ទ្រឹស្ដី​សេរី​បាន​បង្រៀន​ថា​          ​សម្រេច​កិច្ចការ​គួរណា​ពិគ្រោះ 
​គ្រប់​អ្នកពាក់ព័ន្ធ​ហើយ​ពិសេស​នោះ​ ​      ក្រុម​អ្នក​ដែលរ​ស់រង​ប៉ះ​ពី​វា​។ 
៣.​ ​រឿង EBA សម្រាប់​ស្រុក​ខ្មែរ​          ​អឺរ៉ុប​គួរតែ​ផ្ដាច់​ឬ​យ៉ាងណា​
​បើ​រឿង​នយោបាយ​ជា​ទង​បញ្ហា​ ​        ទប់ចិត្ត​រក្សា​ទើប​ថា​ប្រពៃ​។​
៤.​ ​សិទ្ធិ​នយោបាយ​ជា​ចំណែក​មួយ​ ​មិនគួរ​លើកស្ទួយ​ផុត​សិទ្ធិ​ដទៃ​
​រាស្ត្រ​ត្រូវការ​រស់​ចម្រើន​រាល់ថ្ងៃ​ ​ជួយ​កូនប្រុស​ស្រី​ចាក​ទុក្ខវេទនា​៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com