ពីនេះ ពីនោះ
ត្រីនាគជាប្រភេទត្រីសម្រាប់ចិញ្ចឹមលម្អ ត្រីនាគ។ រូបភាពៈ http://httpsffish.asia/Chaiwut Grudpan
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលភាគច្រើនគេចិញ្ចឹមក្នុងទូរកញ្ចក់សម្រាប់លម្អ។ វាជាប្រភេទត្រីរស់នៅក្នុងតំបន់ទឹកភ្លាវ តាមអូរ ស្ទឹងនៅតំបន់ភ្នំ តាមជួរភ្នំដងរែក ជាពិសេសនៅក្នុងខេត្តកោះកុង ដែលមានអន្លុងទឹកជួរ និងមានផ្ទាំងថ្មធំៗ។
ត្រីនាគ មានឈ្មោះវិទ្យាសាស្ត្រ (Scleropages formosus) និងឈ្មោះជាភាសាអង់គ្លេស Asian bonytongue។ វាមានប្រវែងដងខ្លួនអតិបរមា ៩០ស.ម។ ត្រីនាគញីទម្លាក់ពង ត្រីនាគឈ្មោលមាននាទីជាអ្នកការពារពង និងពាំពងភ្ញាស់ក្នុងមាត់ ក្នុងខែមេសា ដល់ខែកក្កដា។ ពេលកូនរបស់វាធំល្មមអាចរកចំណីស៊ីបានដោយខ្លួនឯង ត្រីនាគឈ្មោលក៏ខ្ជាក់កូនទាំងនោះចេញពីមាត់ដាក់តាមថ្ម។ កូនត្រីនាគតូចៗ ស៊ីសត្វល្អិតនៅលើផ្ទៃទឹកជាអាហារ ខណៈដែលត្រីនាគពេញវ័យ ស៊ីត្រីតូចៗជាអាហារ។
ត្រីនាគ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីរក្រហម IUCN Red List (Endangered) ក្នុងឆ្នាំ ២០០៩ ជាប្រភេទត្រីងាយរងគ្រោះ ដែលនឹងឈានទៅដល់ការផុតពូជ។ កត្តាគំរាមកំហែងដ៏សំខាន់នាពេលបច្ចុប្បន្នចំពោះត្រីប្រភេទនេះគឺ ការនេសាទហួសកម្រិតក្នុងពេលនៃការធ្វើចរាចរផ្លាស់ទីរបស់វា នៅក្នុងសមុទ្រ។ ក្រៅពីនេះ ត្រីបុងឡាវ ងាយប្រឈមនឹងទំបន់វារិអគ្គិសនីនៅតាមបណ្តោយមេគង្គ ដែលជាផ្លូវធ្វើចរាចរផ្លាស់ទីដើម្បីពង-កូនរបស់វាណាស់។
© រក្សាសិទ្ធិដោយ thmeythmey.com