ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ញុាំ “​ទឹក​ផ្លែ​ល្ហុង​” ឬ​អត់​? ឆ្ងាញ់​ហើយ​ល្អ​សម្រាប់​សុខភាព និង​សម្រស់​ទៀត​
20, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទឹក​ផ្លែ​ល្ហុង គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​រ៉ែ រួមទាំង​វីតាមីន​ល្អៗ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ទឹក​ផ្លែឈើ​នេះ​សាក​សម​នឹង​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​បំផុត​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ទឹក​ផ្លែ​ល្ហុង​ស្រស់ និង​របៀប​ងាយៗ​ក្នុងការ​ធ្វើ​ទឹក​ផ្លែឈើ​នេះ ៖
 
– អត្ថប្រយោជន៍​ចំពោះ​សុខភាព​រាងកាយ និង​សម្រស់​នៃ​ទឹក​ផ្លែ​ល្ហុង​
 
១. បង្ការ​ជំងឺមហារីក​
 
​ទឹក​ផ្លែ​ល្ហុង គឺមាន​ប្រសិទ្ធិភាព​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​បង្ការ​ជំងឺមហារីក ជាពិសេស​ជំងឺមហារីក​ពោះវៀនធំ​។ នេះ គឺ​ដោយសារតែ​បរិមាណ​ដ៏​ខ្ពស់​នៃ​ជាតិ​សរសៃ និង​សារធាតុ lycopene ដែលមាន​ផ្ទុក​ក្នុង​ផ្លែ​ល្ហុង​។ ជាតិ​សរសៃ​រារាំង​ជាតិពុល​ដែល​បង្ក​ជំងឺមហារីក​ពី​កោសិកា​ពោះវៀនធំ​ដែលមាន​សុខភាព​ល្អ ដូច្នេះ​វា​ជួយ​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​។​
 
២. គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​
 
​ផ្លែ​ល្ហុង​អាចជួយ​ក្នុងការ​គ្រប់គ្រង​មូលហេតុ​ចម្បង​បំផុត​នៃ​ជំងឺ​បេះដូង​នោះ គឺ​កូ​ឡេ​ស្តេ​រ៉ូ​ល​។ ការទទួល​ទាន​ទឹក​ផ្លែ​ល្ហុង​ស្រស់​យ៉ាងហោចណាស់ ២ ដង ក្នុង​មួយថ្ងៃ គឺអាច​កាត់បន្ថយ​ការប្រមូលផ្ដុំ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​រាងកាយ​។ នេះ គឺ​ដោយសារតែ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន C ពី​ផ្លែ​ល្ហុង វា​មិន​អនុញ្ញាត​ឲ្យ​កូ​ឡេ​ស្តេ​រ៉ូ​ល​ប្រមូលផ្ដុំ​ក្នុង​រាងកាយ​។ ទឹក​ផ្លែ​ល្ហុង​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺលើសឈាម​ផងដែរ​។​
 
៣. សុខភាព​ភ្នែក​
 
​ទឹក​ផ្លែ​ល្ហុង ក៏មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ២ ប្រភេទ​ទៀត គឺ Zeaxanthin និង lutein ដែល​ជួយ​ការពារ​ភ្នែក​ពី​ការបំផ្លាញ​ដោយសារ​កាំរស្មី​យូ​វី និង​ពន្លឺ​ពណ៌​ខៀវ​ពី​អេក្រង់​នៃ​គ្រឿង​អេឡិចត្រូនិក​។​
 
៤. សុខភាព​បេះដូង​
 
​ផ្លែ​ល្ហុង គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ប្រយោជន៍​ដូចជា lycopene និង beta-carotene​។ សារធាតុ​ទាំងនេះ​ធ្វើការ​រួមគ្នា​ដើម្បី​ការពារ​ការ​ស្រូបយក​អុកស៊ីហ្សែន​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ប្រព័ន្ធ​សរសៃឈាម​បេះដូង​។ ទឹក​ផ្លែ​ល្ហុង​ស្រស់​ត្រឹម​មួយ​កែវ គឺមាន​ផ្ទុក​នូវ​កម្រិត​នៃ​វីតាមីន B ខ្ពស់ ដែល​ជួយ​ក្នុងការ​គ្រប់គ្រង​កម្រិត​នៃ homocysteine ក្នុង​លំហូរ​ឈាម​។ កម្រិត​ខ្ពស់​នៃ homocysteine អាច​បំផ្លាញ​សរសៃឈាម និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ទឹក​ផ្លែឈើ​នេះ ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C និង​វីតាមីន E ដែល​ការពារ​សុខភាព​រាង​កា​យ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​បេះដូង និង​ជួយ​រក្សា​សុខភាព​សរសៃ​ឈាម​បេះដូង​ផងដែរ​។​
 
៥. សុខភាព​ស្បែក​
 
​បរិមាណ​វីតាមីន C ខ្ពស់​ដែលមាន​វត្តមាន​ក្នុង​ទឹក​ផ្លែ​ល្ហុង​អាចជួយ​ជម្រុញ​ដំណើរការ​នៃ​ការផលិត​កូ​ឡា​ជែ​ន​សម្រាប់​រក្សា​ភាព​តឹង​ណែន​ក្មេង​ជាង​វ័យ​នៃ​ស្បែក​។ សារធាតុ​ផ្សេងទៀត​ដូចជា lycopene, វីតាមីន E, beta-cryptoxanthin និង beta-carotene ដែលមាន​ផ្ទុក​ក្នុង​ទឹក​ផ្លែ​ល្ហុង​នឹង​ជួយ​ការពារ​កោសិកា​ស្បែក​ពី​ការបំផ្លាញ​ដោយ​រ៉ាឌីកាល់​សេរី​។​
 
– របៀប​ធ្វើ​ទឹក​ផ្លែ​ល្ហុង​
 
១. គ្រឿងផ្សំ ៖ ផ្លែ​ល្ហុង ១ ពែង (​កាត់​ជា​ដុំៗ​យក​គ្រាប់​ចេញ​), ទឹក​ធម្មតា ៣ ភាគ ៤ ពែង​, ទឹកឃ្មុំ ១ ភាគ ២ ស្លាបព្រា​កាហ្វេ និង​ទឹកកក ៤ ដុំ​។​
 
២. អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ដាក់​ទឹក​ធម្មតា​, ទឹកកក និង​ល្ហុង​ចួ​ល​ក្នុង​ម៉ាស៊ីន​ក្រឡុក​។ កិន​ក្រឡុក​រហូតដល់​ទឹកកក​ម៉ដ្ឋ​។ បន្លែ​ម​ទឹកឃ្មុំ​ចូល បន្ទាប់មក​ក្រឡុក​បន្តិចទៀត​ជាការ​ស្រេច​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com