កីឡាជាតិ
ជាតិ
AFF U22៖ ហ្វីលីពីនប៉ះថៃ មុនវៀតណាមជួបទីម័រខាងកើត ក្នុងពូល A
× ក្រុមកីឡាបាល់ទាត់យុវជនជម្រើសជាតិអាយុក្រោម២២ឆ្នាំហ្វីលីពីន នឹងត្រូវតទល់ជាមួយថៃ មុនការជួបគ្នារវាងវៀតណាមនិងទីម័រខាងកើតសម្រាប់ការប្រកួតជើងទី២ ពូល A នៃព្រឹត្តិការណ៍ AFF U22 Championship នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នេះក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ជំនួបរវាងហ្វីលីពីន ជាមួយថៃ នឹងត្រូវធ្វើឡើងនៅវេលាម៉ោង ៣:៣០នាទីរសៀល ខណៈវៀតណាម និងទីម័រខាងកើតនឹងចាប់ផ្តើមការប្រកួតនៅម៉ោង ៦:៣០នាទីល្ងាច។
កាលពីប្រកួតបើឆាកនៃវគ្គសន្សំពិន្ទុពូល A នេះ U-22 វៀតណាម និងថៃ សុទ្ធតែទទួលជ័យជម្នះរៀងៗខ្លួនរួចមកហើយ។ វៀតណាម ឈរលើកំពូលតារាងបណ្តោះអាសន្ន ក្រោយឈ្នះហ្វីលីពីន ២-១ រីឯថៃដែលឈ្នះទីម័រខាងកើត ១-០ ស្ថិតនៅលេខរៀងទីពីរ។
ហ្វីលីពីន និង ទីម័រខាងកើតដែលបរាជ័យដូចគ្នានៅប្រកួតដំបូង ត្រូវធ្វើយ៉ាងយកឈ្នះ ឬក៏ស្មើជាដាច់ខាតសម្រាប់ជំនួបទី២នេះ បើមិនដូច្នោះទេក្រុមទាំងពីនឹងត្រូវអស់ឱកាសដើម្បីឈានទៅវគ្គបន្ត។
ជំនួបចុងក្រោយពូល A នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ក្នុងនោះវៀតណាម ត្រូវតទល់នឹងថៃ ហើយហ្វីលីពីនត្រូវប្រជែងជាមួយ ទីម័រខាងកើត៕
© រក្សាសិទ្ធិដោយ thmeythmey.com