ជាតិ
បទយកការណ៍ / បទសម្ភាសន៍
Hello VOA៖ វិធីសាស្ត្រ​សម្គាល់​បន្លែ​សុវត្ថិភាព​និង​បច្ចេកទេស​កសិកម្ម​ថ្មី​ជា​គន្លឹះ​ជួយ​ពង្រីក​ទីផ្សារ​
19, Feb 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ទោះបី​កន្លងមក​សាធារណជន​តែងមាន​ការបារម្ភ​ចំពោះ​ម្ហូបអាហារ​និង​កសិផល​ដែល​ប្រើប្រាស់​ជាតិគីមី​ក្នុង​ទីផ្សារ​កម្ពុជា ក៏​ស្ថានភាព​នេះ​មិនទាន់បាន​ជំរុញ​ឲ្យ​ទីផ្សារ​បន្លែ​សុវត្ថិភាព​មានការ​លូតលាស់​លឿន​ខ្លាំង​ទេ​។



លោក ម៉េង សុង​ហោរ និង​លោក ភុ​ន រតនា សហ​ស្ថាបនិក​ពីររូប​នៃ​ហាង​«​ផ្សារ​ខ្មែរ​បន្លែ​ធម្មជាតិ​» ដែល​បង្កើតឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨ ថ្លែង​ក្នុង​កម្មវិធី Hello VOA «​សំឡេង​ជំនាន់​ថ្មី​» កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ថា កត្តា​រារាំង​សំខាន់ៗ គឺ​ប្រជាពលរដ្ឋ​ទូទៅ​នៅ​មិនទាន់មាន​ទំនុកចិត្ត​ចំពោះ​សូម្បីតែ​អាជីវកម្ម​ដែល​អះអាងថា​ផលិត​និង​លក់​បន្លែ​សុវត្ថិភាព​។ ម្យ៉ាងទៀត តម្លៃ​នៃ​ការផលិត​កសិផល​មាន​គុណភាព​បែបនេះ នៅតែមាន​តម្លៃ​ថ្លៃ​ខ្ពស់ជាង​បន្លែ​គីមី​។ ប៉ុន្តែ​យ៉ាងនេះ​ក្តី សហគ្រិន​វ័យក្មេង​ទាំង​ពីររូប​អះអាងថា បញ្ហា​ទាំងនេះ​អាច​ត្រូវ​ដោះស្រាយបាន​បន្តិច​ម្តងៗ តាម​ការធ្វើ​ឲ្យ​ប្រសើរ​វិធីសាស្ត្រ​វែកញែក​បន្លែ​សុវត្ថិភាព​ពី​បន្លែ​មិន​សុវត្ថិភាព និង​ការប្រើ​វិធីសាស្ត្រ​កសិកម្ម​បែប​ទំនើប​និង​ច្នៃប្រឌិត​ថ្មី ដែល​អាច​បង្កើន​ផលិតភាព​និង​បន្ថយ​តម្លៃ​។ ទាំងនេះ​ជា​កិច្ចប្រឹងប្រែង​ដោះស្រាយ​របស់​ហាង​«​ផ្សារ​ខ្មែរ​បន្លែ​ធម្មជាតិ​» ដែល​ថែមទាំង​ប្រើប្រាស់​ការបញ្ជាទិញ​និង​ដឹង​ជញ្ជូន​តាម​បច្ចេកវិទ្យា app ស្មា​ត​ហ្វូ​ន​ដើម្បី​សម្រួល​ដល់​អតិថិជន​និង​ជួយ​ជំរុញ​ការពង្រីក​ទីផ្សារ​បន្លែ​ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​៕




 
 

© រក្សាសិទ្ធិដោយ thmeythmey.com