ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! រូបមន្ត​ថែរក្សា​សក់​ងាយៗ​បែប​ធម្មជាតិ​ដែល​ស្ត្រី​មិនគួរ​មើលរំលង​
21, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នរណា​ក៏​ចង់បាន​សក់​ស្អាត ហើយ​រឹងមាំ​គ្រប់ពេល​ដែរ ប៉ុន្តែ​ដោយសារ​ភាព​រវល់ ​ធ្វើឱ្យ​មនុស្ស​ភាគច្រើន ​គ្មាន​ពេល​ថែរក្សា​សក់​បាន​ត្រឹមត្រូវ​។ បញ្ហា​មួយទៀត​នោះ គឺ​ការ​មិនដឹង​ពី​​រូបមន្ត​បែប​ធម្មជាតិ​ដើម្បី​រក្សា​សក់​។ ខណៈដែល​ការប្រើប្រាស់​ផលិតផល​ថែរក្សា​សក់​ផ្សេងៗ ​ដែលមាន​ក្នុង​ទីផ្សារ​មួយចំនួនធំ​ មាន​ផ្ទុក​សារធាតុ​គីមី ​ផ្ដល់​ផលប៉ះពាល់​ដល់​សុខភាពសក់ ក៏ដូចជា​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​ផងដែរ​ពេលខ្លះ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ ​ក្នុងការ​ថែរក្សា​សក់​ដែល​អ្នក​មិនគួរ​មើលរំលង ៖
 
១. ខ្ទិះដូង​
 
​អ្នក​ប្រហែលជា​ធ្លាប់ប្រើ​ប្រាស់​ខ្ទិះដូង​យកមក​ចម្អិន​អាហារ ប៉ុន្តែ​ធ្លាប់​គិត​ទេ​ថា ​វា​ក៏​ល្អ​សម្រាប់​សុខភាព​សក់​របស់​អ្នក​ដែរ​? ចំពោះ​អ្នក​ដែលមាន​សក់​ស្ងួត និង​ស្រអាប់ រូបមន្ត​ខ្ទិះដូង គឺ​ប្រសើរ​បំផុត​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​ខ្ទិះដូង​ជា​ក្រែ​ម​បន្ទន់​ ដោយ​លាប​លើស​ក់​ក្រោយពេល​អ្នក​កក់សក់​ជាមួយ​សាប៊ូ​រួច​។​
 
២. លាង​សម្អាត​សក់​ជាមួយ​ទឹក​ត្រជាក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ប្រើប្រាស់​ទឹក​ត្រជាក់​លាង​សម្អាត​សក់ ​នៅពេល​ចុងក្រោយបង្អស់ បន្ទាប់ពី​កក់ និង​លាប​ក្រែ​ម​បន្ទន់​រួច​។ វិធី​នេះ ​ជួយ​ទប់ស្កាត់​ការបាត់បង់​​សំណើម​នៃ​សក់ និង​ការបំផ្លាញ​ដោយ​កម្ដៅ​។​
 
៣. ស៊ុត​
 
​ដោយ​មិន​គិតពី​ប្រភេទ​នៃ​សក់ អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ​ពី​ការ​លាប​ស៊ុត​លើស​ក់ ក៏​ព្រោះ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន រួមទាំង​ខ្លាញ់​ដែលមាន​លក្ខណៈសម្បត្តិ​ផ្ដល់ និង​រក្សា​សំណើម​។ ផ្នែក​ពណ៌​ស​នៃ​ស៊ុត ​ប្រសើរ​ចំពោះ​អ្នក​ដែលមាន​សក់​ឡើង​ប្រេង​ខ្លាំង​។ ប្រសិនបើ​អ្នកមាន​សក់​ធម្មតា គឺអាច​ប្រើ​ស៊ុត​ទាំងមូល​បាន​។ ហើយ​ចំពោះ​អ្នក​ដែលមាន​សក់​ស្ងួត និង​បែក​ចុង​វិញ គួរប្រើ​ផ្នែក​ពណ៌​លឿន​នៃ​ស៊ុត​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កូរ​វឹកឱ្យសព្ វ​នូវ​ជម្រើស​ណាមួយ​នៃ​ស៊ុត រួច​លាប​លើស​ក់ និង​ស្បែកក្បាល ហើយ​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​។​
 
៤. ប្រេង​អូ​លីវ​
 
​ប្រើប្រាស់​ប្រេង​អូ​លីវ​ ដើម្បី​ធ្វើឱ្យ​សក់​រឹងមាំ និង​មាន​ពន្លឺ។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កម្ដៅ​ប្រេង​អូ​លីវ​បន្តិច រួច​លាប​វា​លើស​ក់​។​

៥. ប្រទាល​កន្ទុយក្រពើ​
 
​សក់​ប្រែជា​ស្ងួត និង​ស្រអាប់ ក៏​ព្រោះតែខ្វះសំណើម​។ អ្វីដែល​អ្នក​ត្រូវធ្វើ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​គ្រាន់តែ​លាបទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់ ​លើស​ក់​ជាការ​ស្រេច​។ ទុកចោល​មួយស្របក់ សឹម​លាង​សម្អាត​ចេញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com