កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Liverpool ចាត់ទុក​លទ្ធផល​សូន្យ​ស្មើ​ជាមួយ Bayern Munich ជា​រឿង​ល្អ ខណៈ​អវត្តមាន​ខ្សែការពារ Van Dijk និង Lovren
20, Feb 2019 , 12:59 pm        
រូបភាព
​លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ Liverpool និយាយថា លទ្ធផល​សូន្យ​ស្មើ​ជាមួយ Bayern Munich ក្នុងជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម នៃ​Champions League មិនមែនជា​អ្វី​ដែ​លោក​ចង់​បានឡើយ តែ​វា​ក៏​មិនមែនជា​លទ្ធផល​អាក្រក់​ដែរ​។​

 
​បើតាម​ស្ថិតិ​ការប្រកួត​ពេញ​៩០​នាទី រវាង​ហង្ស​ក្រហម និង​ក្រុម​យក្ស​អាល្លឺម៉ង់​នៅ​កីឡដ្ឋាន Anfield មានតែ Mohamed Salah និង Sadio Mane របស់ Liverpool  ប៉ុណ្ណោះ​ដែល​ស៊ុត​ចំ​គោលដៅ​គូប្រកួត​។ លទ្ធផល​សូន្យ​ស្មើដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទីនេះ (clean sheet) បង្ហាញថា​ក្រុម​ទាំងពីរ​សុទ្ធ​តែមាន​ខ្សែការពារ និង​អ្នកចាំទី​ល្អ​ដូចគ្នា​។​
 
«​នៅ​ពាក់កណ្តាល​តង់​ទី​១ យើង​មានឱកាស​សម្រេច​ទី​ដែរ​តែ​មិន​ធ្វើ​មិនបាន​។ យើង​លេង​បានល្អ​ហើយ​ទោះ​មិនមាន​គ្រាប់​បាល់​ក្នុង​ដី​ខ្លួនឯង​ក្តី​»​។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ប្រាប់ BT Sport ដូច្នេះ នៅក្រោយ​ចប់​ការប្រកួត​។ លោក​បន្ថែមថា​លទ្ធផល​សូន្យ​ស្មើ​នេះ​គឺ​ល្អ​ជាង​ស្មើ​ដោយមាន​គ្រាប់​បាល់ ខណៈដែល Liverpool មិនមាន​ខ្សែការពារ​ឆ្នើម Van Dijk និង Dejan Lovren​។​
 
​លោក Klopp សរសើរ​ការការពារ​របស់​កូនក្រុម​លោក និង​ទទួលយក​លទ្ធផល​នេះ បើទោះជា​មាន​អ្នកគាំទ្រ​ជាច្រើន​មិន​ពេញចិត្ត​ក្តី​។ 
 
Liverpool នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Allianz Arena របស់ Bayern Munich នៅ​ថ្ងៃទី​១៤ ខែមីនា សម្រាប់​ជំនួប​ជើង​ទី​២ និង​ជា​ជំនួប​កាត់សេចក្តី​ថា​ក្រុម​ណា​អាច​ឆ្លងទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​បាន​៕
 

Tag:
 ​បាល់ទាត់​
  UEFA Champions League
  Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com