ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា “​ទឹកឃ្មុំ​លាយ​គ្រាប់ល្ង​” ដោះស្រាយ​បញ្ហា​សុខភាព​បាន​ច្រើន​យ៉ាងនេះ​
22, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​បានដឹង​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ទឹកឃ្មុំ និង​គ្រាប់ល្ង​ចំពោះ​សុខភាព ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា ប្រសិនបើ​អ្នកប្រើប្រាស់​វា​លាយ​ជាមួយគ្នា​នឹង​អាច​បង្កើន​ប្រសិទ្ធិភាព​កាន់តែ​អស្ចារ្យ ។ ល្បាយ​ទឹកឃ្មុំ​លាយ​គ្រាប់ល្ង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ច​ញ្ចឹ​ម​សំខាន់ៗ រួមបញ្ចូល​ទាំង​វីតាមីន A, វីតាមីន B, វីតាមីន E, អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៦​។ ល្បាយ​ទឹកឃ្មុំ​គ្រាប់ល្ង មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​ផ្អែម​ឈ្ងុយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាចជួយ​ព្យាបាល​ដោះស្រាយ​បញ្ហា​សុខភាព​មួយចំនួន​បាន​យ៉ាង​ប្រសើរ​ផងដែរ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​នៃ​ល្បាយ​ទឹកឃ្មុំ​គ្រាប់ល្ង​ចំពោះ​សុខភាព​៖
 
១. បង្កើន​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
២. កាត់បន្ថយ​ចំណង់​ឃ្លាន​អាហារ​ផ្អែមៗ​ខ្លាំង​
៣. បំបាត់​អា​ការៈឈឺចាប់​ក្នុង​ពោះ​
៤. ដោះស្រាយ​បញ្ហា​ជំងឺ​ក្រពះ​ពោះវៀន រួមបញ្ចូល​ទាំង​អាកា​រៈរ​លាក​ដំបៅ​ពោះវៀន និង​ជំងឺ​រលាក​ក្រពះ​
៥. បង្កើន​សុខភាព​ឆ្អឹង​
៦. កាត់បន្ថយ​ការឈឺចាប់​សន្លាក់​
៧. បង្កើន​ការចងចាំ ក៏ដូចជា​សកម្មភាព​ផ្លូវចិត្ត រួមទាំង​សមត្ថភាព​ក្នុងការ​ផ្ដោតអារម្មណ៍ និង​ប្រតិកម្ម​តបត​
៨. បង្កើន​សុខភាព​ស្បែក​
៩. បញ្ឈប់ ក៏ដូចជា​ទប់ស្កាត់​បញ្ហា​ជ្រុះ​សក់ និង​បញ្ហា​សក់​ផ្សេងៗ​ទៀត​
១០. ជួយ​អោយ​ស្រក​ទម្ងន់ ជៀស​ផុតពី​ជំងឺ​ធាត់​ជ្រុល​
១១. ដោះស្រាយ ក៏ដូចជា​បង្កើន​សុខភាព​ផ្លូវដង្ហើម​
១២. បង្កើន​ថាមពល​រាងកាយ ដោះស្រាយ​បញ្ហា​អស់កម្លាំង​រ៉ាំរ៉ៃ និង​ទប់ស្កាត់​ភាពប្រែប្រួល​ឡើង​ចុះ​ភ្លាមៗ​នៃ​អារម្មណ៍​
១៣. ជា​ឱសថ​ដ៏​ប្រសិទ្ធិភាព​ព្យាបាល​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​។​
 
​មាន​រូបមន្ត​ច្រើនណាស់​ដែល​អ្នក​អាច​រួមបញ្ចូល​ទឹកឃ្មុំ និង​គ្រាប់ល្ង​ក្នុង​អាហារ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទើបនឹង​ចាប់ផ្ដើម​ទទួលទាន ចូរ​សាកល្បង​រូបមន្ត​ដ៏​ងាយ​នេះ ដោយ​គ្រាន់តែ​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ ជាមួយ​គ្រាប់ល្ង ១ ស្លាបព្រា​បាយ ឬ​ក្នុង​បរិមាណ​ស្មើគ្នា​។ អ្វីដែល​អ្នក​ត្រូវធ្វើ​បន្ត គឺ​លាយ​ទឹកឃ្មុំ និង​គ្រាប់ល្ង​ចូលគ្នា រួច​កូរ​ឱ្យ​សព្វ សឹម​ទទួលទាន ១ ដង ក្នុង​មួយថ្ងៃ​នៅមុន​ពេល​អ្នក​ទទួលទាន​អាហារ​ពេលព្រឹក​។ អ្នក​ក៏​អាចធ្វើ​ល្បាយ​នេះ​ច្រើន ហើយ​ទុក​ទទួលទាន​បាន​ដល់​ទៅ ២-៣ សប្តាហ៍ ដោយ​ដាក់​ល្បាយ​ដែល​លាយ​រួច​ក្នុង​ក្រឡ​មាន​គ្រប​បិទ​ជិត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com