អត្ថបទពាណិជ្ជកម្ម
vivo បង្ហាញ​ជម្រើស​ពណ៌​ថ្មី និង​កាមេរ៉ា​ក្រោយ​ដល់​ទៅ​៣​គ្រាប់ សម្រាប់ vivo V15Pro
21, Feb 2019 , 9:47 am        
រូបភាព
​កាលពី​សប្តាហ៍​មុននេះ ក្រុមហ៊ុន vivo បានបង្ហាញ​ចេញ​នូវ​រូបភាព​មួយ​ដែល​ទាក់ទង​នឹង​ការត្រៀម​មកដល់ នៃ​សមាជិក​ថ្មី​ដែល​ត្រូវ​បង្ហាញ​នាពេល​ឆាប់ៗ​នេះ របស់​ស្មា​ត​ហ្វូ​ន​នៃ​ត្រកូល V ម៉ូ​ឌែ​ល vivo V15|V15Pro​។ វា​ត្រូវបាន​បង្ហើប​ចេញមក ជាមួយ​កាមេរ៉ា​មុខ​ផុស​ឡើង មាន​ទំហំ​ធំ​ដល់​ទៅ 32MP និង​ផ្ទៃ​អេក្រង់​លាត Ultra_FullViewTM_Display គ្មាន​ឆក និង​តំណក់ទឹក​។
 
​ពេលនេះ យើង​នឹង​លើកយក​ម៉ូ​ឌែ​ល V15Pro ដែល​ត្រូវបាន​បង្ហើប​បន្ថែម មក​ជាមួយនឹង​រចនា​បថ នៃ​ជម្រើស​ពណ៌​ថ្មី ២​ពណ៌ សម្រាប់​ឆ្នាំ​២០១៩ នេះ​ផងដែរ គឺ ToPaz Blue (​ពណ៌​ខៀវ​បែប​ឆ្នូតៗ ) និង Coral Red (​ពណ៌​ក្រហម​បែប​ឆ្នូតៗ​)​។ វា​ជាការ​រចនា​បែប Spectrum Ripple ដែល​មើល​មក​ពណ៌​ទូរស័ព្ទ ពិត​ជាមាន​ភាពស្រស់ស្អាត ហើយ​បង្ហាញ​ចេញ​នូវ​ភាពលេច​ធ្លោ ជាង​ការ​លាយ​ពណ៌​ធម្មតា​។ អ្វីដែល​ពិសេស​នោះ សម្រាប់​ម៉ូ​ឌែ​ល V15Pro វា​ត្រូវបាន​បំពាក់​មក​ជាមួយនឹង​កាមេរ៉ា​ក្រោយ​ដល់​ទៅ ៣​គ្រាប់ និង​ទំហំ​កាមេរ៉ា​ធំ 48M (f/1.8) +8MP (f2.2)+5MP (f2.4) ដែល​នឹង​អនុញ្ញាត​ឲ្យ​យើង ផ្តិត​យក​រូបភាព​កាន់​តែមាន​ភាពស្រស់ស្អាត ច្បាស់​ត្រជាក់​ភ្នែក​ដូចជា​ធម្មជាតិ​។ ឯ​តម្លៃ​របស់​វា​វិញ នៅតែ​មិនទាន់​បានប្រកាស​ឲ្យ​បានដឹង​នៅឡើយ​ទេ​។​ប៉ុន្តែ​នូវ​អ្វីដែល​យើង​បានដឹង​នោះ vivo V15Pro អាច​មកដល់​កម្ពុជា​នៅ​អំឡុង​ខែមីនា​ខាងមុខនេះ​។ 




 
​សម្រាប់​អតិថិជន​ដែល​តែងតែ​គាំទ្រ លើ​ផលិត​ផលស្មា​ត​ហ្វូ​ន vivo សូម​រង់ចាំ​ការមកដល់ នៃ​សមាជិក​ថ្មី vivo V15Pro មួយ​នេះ​ទាំងអស់គ្នា​ណា​។  ចង់ដឹង​ឲ្យ​កាន់តែច្បាស់ សូម​លោកអ្នក​តាមដាន​តាមរ​យៈ ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​ក្រុមហ៊ុន vivo ទាំងអស់គ្នា​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com