ពីនេះ ពីនោះ
«​អត្តសញ្ញាណប័ណ្ណ​» អាច​សរសេរ​ជា​«​អត្តសញ្ញាណបត្រ​» បានដែរ​ឬទេ​?
22, Feb 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​អត្តសញ្ញាណប័ណ្ណ​»  អាច​សរសេរ​ជា «​អត្តសញ្ញាណបត្រ​» ក៏បាន​ដែរ​។ នេះ​បើតាម​សម្តេចព្រះសង្ឃរាជ ជួន ណាត​ពន្យល់​នៅក្នុង​ពាក្យ​«​អត្ត​» ដែល​បញ្ជាក់ថា​«​អត្តសញ្ញាណប័ណ្ណ​»  ឬ​«​អត្តសញ្ញាណបត្រ​» មានន័យថា លិខិតផ្លូវការ​នៃ​អត្តសញ្ញាណ សំបុត្រ​ជា​គ្រឿង​សម្គាល់​ខ្លួន​មនុស្ស ឬ​សត្វ និង​វត្ថុ​ផ្សេងៗ​ដែល​បញ្ជាក់​ពី​ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត ទីកន្លែង​កំណើត និង​អ​សយ​ដ្ឋា​នប​ច្ច​ប្បន្ន​ជាដើម​។


 
 
​នៅមាន​ពាក្យ​ជាច្រើន​បន្ថែមទៀត ដែល​គេ​អនុញ្ញាត​ឲ្យ​សរសេរ​បាន​ច្រើនយ៉ាង ដោយ​ពាក្យ​ទាំងនោះ​មានដូចជា កញ្ញា ឬ​កន្យា​, វិទ្យុ ឬ​វិជ្ជុ ឬ​វ៉ា​ត់​ដ្បូ​, ស៊ុប ឬ​ស៊ូ​ប៍ ឬ​សូប​។​ល​។ 
​លើកលែងតែ​ពាក្យ​មួយចំនួន ដូចជា ជំងឺ មិនមែន​ជ​ម្ញឺ​ទេ​, ជំរុញ មិនមែន​ជម្រុញ​ឡើយ​, មួយ​ភ្លែត មិនមែន​ម៉ា​ភ្លែត​ទេ​, គូឆាយ មិនមែន​កូ​ឆាយ ឬ​កា​ឆាយ​ទេ​, ត្រប៉ែ មិនមែន​តា​ប៉ែ​ទេ​, ផ្លែ​ចម្ប៉ាដាក់ មិនមែន​ផែ្ល​ចម្ប៉ា​ដក់​នោះទេ​,​ផ្លែ​បំពេញរាជ្យ មិនមែន​ផ្លែ​កំ​ពេញ​រាជ្យ​នោះទេ​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com