ជាតិ
សង្គមជាតិ
ចាស់៣នាក់និងក្មេង៨នាក់ ត្រូវបញ្ជូនទៅសង្គ្រោះ ក្រោយហូបនំបញ្ចុកនិងបាញ់ស៊ុង
× ក្មេង-ចាស់១១នាក់ បានពុលនំបញ្ចុកនិងបាញ់ស៊ុង នៅភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅព្រឹកទី២០ខែ ខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។
មនុស្សវ័យចំណាស់ទាំង៣នាក់ មានអាយុ៤៨ឆ្នាំ ៥៤ឆ្នាំ និង៥៩ឆ្នាំ ហើយក្មេង៧នាក់ មានអាយុពី៣ឆ្នាំ ដល់ ១៥ឆ្នាំ ចំណែកម្នាក់ទៀត មានអាយុ២៣ឆ្នាំ។
អគ្គស្នងការនគរបាលជាតិ សរសេរថា ក្រោយពីបរិភោគរួច ពួកគេ ក៏មានអាការៈវិលមុខ ក្អួតចង្អោរ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ខេត្តសៀមរាប ។ នគរបាលជាតិ បញ្ជាក់ថា៖«ប្រជាពលរដ្ឋទាំងនោះ ពុំមានអាការៈធ្ងន់ធ្ងរទេ។ ប៉ុន្តែពេលនេះគ្រូពេទ្យមិនទាន់ឲ្យចេញ ព្រោះនៅតាមដានមើលពីស្ថានភាពជំងឺសិន»៕
Tag:
ពុលនំបញ្ចុក
បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com