កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Arsenal និង Chelsea ឡើងទៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ ក្រោយ​បំបាក់​គូប្រកួត​នៅ​ជើង​ទី​ពីរ​
22, Feb 2019 , 10:35 am        
រូបភាព
Arsenal និង Chelsea សុទ្ធតែ​បាន​ឈានទៅ​កាន់​វគ្គ ១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ UEFA Europa League ក្រោយ​ទទួល​ជ័យជម្នះ​រៀងខ្លួន​នា​ការប្រកួត​វគ្គ​៣២​ក្រុម​នៅ​រាត្រី​ថ្ងៃទី​២១ ខែកុម្ភៈ​។ ក្រុម​កាំភ្លើង​ធំ​បាន​ផ្តួល BATE Borisov ដោយ​លទ្ធផល​ទាំងពីរ​ជើង ៣-១ រីឯ​តោ​ខៀវ​ឈ្នះ Malmo ៥-១ សម្រាប់​លទ្ធផល​ទាំងពីរ​ជើង​។​


 
Arsenal បាន​យកឈ្នះ BATE Borisov ៣-០ នា​ជំនួប​ជើង​ទី​២ វគ្គ​៣២​ក្រុម ខណៈ​កាលពី​ជើង​ទី​១ ក្រុម​ពី​លី​គ​កំពូល​អង់គ្លេស​នេះ​ចាញ់​ក្រុម​ពី​បេឡា​រុស ១-០​។ ប៉ុន្តែ​គិត​លទ្ធផល​សរុប​ទាំងពីរ​ជើង​ក្រុម​របស់លោក Unai Emery មាន​គ្រាប់​បាល់​នាំមុខ ៣-១ (Agg) និង​អាច​បន្តទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​លំដាប់​ទី​២​អឺរ៉ុប​។​
 
​ចំណែក Chelsea បានទទួល​ជ័យជម្នះ​លើ​ក្រុម Malmo ទាំងពីរ​ជើង​ទាំង​ម្តង ដោយ​ជើង​ទី​១ ឈ្នះ​២-១ ហើយ​ជើង​ទី​២ ដោយ​លទ្ធផល ៣-០​។ សរុប​លទ្ធផល​ទាំងពីរ​ជើង​ក្រុម​ពី​អង់គ្លេស​នេះ​មាន​គ្រាប់​បាល់​នាំមុខ​ក្រុម​ពី​ស៊ុត​អែ​ត (៥-១)​។ ដូច្នេះ​ក្រុម​របស់លោក Maurizio Sarri បាន​ឡើងទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជាមួយ Arsenal និង​១៤​ក្រុម​ផ្សេងទៀត​រួមមាន Dinamo Zagreb, Eintracht Frankfurt, Napoli, Salzburg, Valencia, Villarreal, Zenit St. Petersburg, FC Krasnodar, Benfica, Dynamo Kyiv, Slavia Prague, Inter Milan, Rennes និង Sevilla​។​

​លទ្ធផល​ការប្រកួត​វគ្គ​ពាន Europa League ៣២​ក្រុម​៖ 
 
-​ ​Arsenal ៣ - ០ BATE Borisov
-​ ​Dinamo Zagreb ៣ – ០ Viktoria Plzen
-​ ​Eintracht Frankfurt ៤ – ១ Shakhtar Donetsk
-​ ​Napoli ២ – ០ FC Zuerich
-​ ​Salzburg ៤ – ០ Club Brugge
-​ ​Valencia ១ – ០ Celtic
-​ ​Villarreal ១ – ១ Sporting CP
-​ ​Zenit St. Petersburg ៣ – ១ Fenerbahce
-​ ​Bayer Leverkusen ១ – ១ FC Krasnodar
-​ ​Benfica ០ – ០ Galatasaray
-​ ​Chelsea ៣ – ០ Malmoe FF
-​ ​Dynamo Kyiv ១ – ០ Olympiacos
-​ ​Genk ១ – ៤ Slavia Prague
-​ ​Inter ៤ – ០ Rapid Wien
-​ ​Real Betis ១ – ៣ Rennes
-​ ​Sevilla ២ – ០ Lazio
 

Tag:
 ​បាល់ទាត់​
  UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com