ជាតិ
សេដ្ឋកិច្ច
សមត្ថកិច្ច​ដុតបំផ្លាញ​សាប៊ូ​ម៉ាក SUNNY ក្លែងក្លាយ​និង​វត្ថុធាតុដើម​ជាង​៨​តោន
22, Feb 2019 , 11:03 am        
រូបភាព
​ភ្នំពេញ​៖ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ដុតបំផ្លាញ​សាប៊ូ​លាងខ្លួន​ម៉ាក SUNNY ក្លែងក្លាយ និង​វត្ថុធាតុដើម​សម្រាប់​ផលិត​គ្រឿងសម្អាង​ខុសច្បាប់ សរុប​ចំនួន ១៤​មុខ ប្រហែល​៨​តោន ។ នេះ​បើតាម​ស្នងការដ្ឋាន​នគរបាល​ជាតិ​។​


 
​ការដុត​បំផ្លាញ​ធ្វើឡើង​នៅ​ថ្ងៃទី​២១​កុម្ភៈ​នេះ នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក សង្កាត់​ដង្កោ ខណ្ឌដង្កោ ដែល​អនុវត្តតាម​សាលក្រម​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ផ​លិ​ផល​ទាំង​នោះបាន​បង្ក្រាប​ កាលពី​ថ្ងៃទី​២៥​សីហា ឆ្នាំ​២០១៨ នៅ​ចំណុចឃ្លាំង​លេខ​៨៧ ផ្លុ​វ​បេតុង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕  
 






Tag:
 ផ​លិ​ផល​
  ក្លែងក្លាយ​
  ដុតបំផ្លាញ​
© រក្សាសិទ្ធិដោយ thmeythmey.com