កីឡាជាតិ
ជាតិ
AFF U22៖ ឥណ្ឌូណេស៊ី​ឡើងទៅ​ជួប​វៀតណាម​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ​កម្ពុជា ២-០
22, Feb 2019 , 9:00 pm        
រូបភាព
Marinus Wanewar រកបានទាំងពីរគ្រាប់ឲ្យឥណ្ឌូណេស៊ី តែបើរូបភាពវីដេអូរបស់ CTN កីឡាកររូបនេះ បាន​បង្ហាញកាយវិការមិនគប្បីក្រោយការប្រកួត
Marinus Wanewar រកបានទាំងពីរគ្រាប់ឲ្យឥណ្ឌូណេស៊ី តែបើរូបភាពវីដេអូរបស់ CTN កីឡាកររូបនេះ បាន​បង្ហាញកាយវិការមិនគប្បីក្រោយការប្រកួត
ដោយ: ថ្មីៗ
​ខ្សែប្រយុទ្ធ Marinus Wanewar បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​១៩ និង​៨៣ ដើម្បី​នាំ​ឲ្យ​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​ឥណ្ឌូណេស៊ី  ឈ្នះ​ម្ចាស់ផ្ទះ​កម្ពុជា ២-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ជំនួប​ចុងក្រោយ​នៅក្នុង​ពូ​ល B​។ លទ្ធផល​នេះ នាំ​ឲ្យ​ឥណ្ឌូណេស៊ី បាន​ចំណាត់ថ្នាក់​លេខ​ពីរ​ក្នុង​ពូ​ល ហើយ​ត្រូវ​បន្ត​ជួប​វៀតណាម នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ម៉ាឡេស៊ី បានត្រឹមតែ​ខកចិត្ត​ទោះបីជា​ពួកគេ​បាន​យកឈ្នះ​មី​យ៉ាន់​ម៉ា ១-០ នៅ​ទឹកដី RSN ក៏ដោយ​។​



​ទោះបីជា​ចាញ់​ការប្រកួត​នេះ តែ​កម្ពុ​ជាមាន​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រួចទៅហើយ​ក្នុងនាម​ជា​ក្រុម​លេខ​មួយ​ពូ​ល B ដែល​ត្រូវ​ប៉ះ​ថៃ លេខ​ពីរ​ពូ​ល A  នា​ល្ងាច​ថ្ងៃទី​២៤ ខែកុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ កីឡាករ Marinus Wanewar បាន​បញ្ចេញ​កាយវិការ​មិន​សមរម្យ​ក្រោយ​បញ្ចប់​ការប្រកួត តាមរយៈ​ការបដិសេធ​ចាប់ដៃ​កីឡាករ​ខ្មែរ និង​ដាក់​សញ្ញា​មេដៃ​ចុះក្រោម​៕



Tag:
 AFF U22
© រក្សាសិទ្ធិដោយ thmeythmey.com