អត្ថបទពាណិជ្ជកម្ម
សម្តេច ទៀ បាញ់ បានប្រគល់​មេដៃ Labor Order ថ្នាក់​ទី​១ ដល់​ក្រុមហ៊ុន Metfone នៅ​ខួប​គំរប់​១០​ឆ្នាំ​
23, Feb 2019 , 1:52 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ​- កាលពី​ថ្ងៃទី​១៩ និង ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ Metfone បាន​ប្រារព្វ​ពិធី​ដ៏​អស្ចារ្យ ដើម្បី​អបអរសាទរ​ខួប​១០​ឆ្នាំ​របស់ខ្លួន ដែល​ហៅថា "Metfone - Intelligent City" ដោយ​នាំមក​នូវ​ការសំដែង​ប្លែកៗ​ជាច្រើន រួមជាមួយ​បទពិសោធន៍ និង​ការចែករំលែក​សារ​របស់ Metfone អំពី Industry4.0 និង​បច្ចេកវិទ្យា​នាពេល​អនាគត​។​
 
​នៅក្នុង​ពិធី​នោះ​ផងដែរ Metfone មាន​កិត្តិយស​ទទួលបាន​នូវ Labor Order ថ្នាក់​ទី​១ ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី សម្រាប់​ការចែករំលែក​នៅ​កម្ពុជា ក្នុងនាម​ជា ទូរគមនាគមន៍​ដ៏​ឆ្នើម នឹង​ការទទួលខុសត្រូវ​ផ្នែក​ការងារ​សង្គម​ផងដែរ​។​


 
​ដោយមាន​វត្តមាន​នៅក្នុង​កម្មវិធី​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​សង្កត់ធ្ងន់ថា Metfone ជា​ក្រុមហ៊ុនទូរស័ព្ទ​ឈាន​មុនគេ ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​។ សម្តេច ក៏​រំពឹង​ផងដែរ​ថា Metfone គឺជា​និមិត្តរូប​នៃ​ទំនាក់ទំនង​កម្ពុជា​និង​វៀតណាម​។​
 
​ចំណែក​ខាង​Metfone លោក Le Dang Dzung ប្រធាន​ក្រុមហ៊ុន Viettel Group (​ក្រុមហ៊ុនមេ របស់ Metfone) វិញ​បាន​សន្យា​ជាមួយ រដ្ឋាភិបាល​កម្ពុជា និង​អតិថិជន​របស់ខ្លួន​ថា ដើម្បី​ធ្វើ​នគរូបនីយកម្ម និង​បំពាក់​បច្ចេកវិទ្យា​ឌីជីថល  ដល់​Metfone​ជាមួយ​បច្ចេកវិទ្យា ដ៏ ​ទំនើបៗ​ដូចជា 5G, AI, Big Data, Narrowband IoT និង​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​។ លោក​បាន​បន្ថែមទៀតថា Metfone គឺជា​សាខា​ទី​១​របស់​ក្រុមហ៊ុន Viettel Group ដែល​វិនិយោគ​នៅ​បរទេស​។ ១០​ឆ្នាំ​ក្រោយមក យើង​ទទួលស្គាល់ថា Metfone ជា​អ្នក​ដែល​ឈានមុខ​គេ ក្នុង​ការកសាង​សង្គម​ឌីជីថល  សេដ្ឋកិច្ច​ឌីជីថល  នៅ​កម្ពុជា​។​


 
​នៅក្នុង​ខួប​១០​ឆ្នាំ​នេះដែរ Metfone​បានរៀបចំ​ដំណាលគ្នា​នូវ ​ព្រឹ​ត្ត​ការ​ណ៏​តាំង​បង្ហាញ បច្ចេកវិទ្យា​ជាន់ខ្ពស់​នៅ​ថ្ងៃទី​២០ ហៅថា "Metfone Intelligent Connect 2019 - MIC"​។ នៅទីនេះ អតិថិជន​២០០០​នាក់ បាន​ទទួលយក​បទពិសោធ​ន៍​នៃ​ការតាំង​ពិ​ពណ៌ IoT, AR, ePayment, Metfone Solution, Intelligent Home, Farm schools និង​Metfone Solution ជាច្រើន​ទៀត​។ ជាពិសេស​មាន​ប្រធានបទ​ល្បី​ជាង​១០ ជាមួយ​វត្តមាន​របស់​វាគ្មិន​ល្បីៗ​ពី Google, Ericsson, Huawei អំពី Internet of Things, Mobile Connect, Future Networks និង Mobile for Development ដែល​ធ្វើអោយ​កម្មវិធី​នេះ​ក្លាយជា​សិក្ខាសាលា​ប​ចេ្ច​ក​វិទ្យា​ល្អ​ជាងគេ​មិន​ធ្លាប់​មាននៅ​កម្ពុជា​។​
 
​ថ្លែង​សន្ទរកថា​នៅ MIC 2019 ឯកឧត្តម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ថ្លែងថា​"Intelligent Connect មាន​២​ផ្នែក Metfone បាន​កំពុង​ធ្វើ​នូវ​ផ្នែក​ត​ភ្ជាប់​ទំនាក់ទំនង​នៅក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ប្រជាជន​កម្ពុជា​។ ផ្នែក​ឆ្លាត​វៃ គឺជា​អ្វីដែល​កម្ពុជា​កំពុង​ឆ្ពោះទៅ និង​សង្ឃឹមថា Metfone និង​បន្ត​ជា​ដៃគូរ​ពិតប្រាកដ​របស់​
​កម្ពុជា​"​។​


 
​ដោយមាន​ទស្សនៈ​ដូចគ្នា​នឹង ឯកឧត្តម កាន ច័ន្ទ​មេត្តា ​អគ្គនាយករង​របស់ Metfone គឺ​លោក Le Manh Tan បាន​សន្យា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ទូរគមនាគមន៍​អោយ​កាន់តែ​ទំនើប ដើម្បី​ផ្តល់​សេវា​5G, Narrowband IoT, Big Data, AI ជាច្រើន​ទៀត​។​ជាងនេះទៅទៀត Metfone នឹង​ផ្តល់​ដំណោះស្រាយ​ផ្នែក IT សម្រាប់​រដ្ឋាភិបាល ក្រុមហ៊ុន អង្គការ និង​គេហដ្ឋាន​នៅ​កម្ពុជា​៕





© រក្សាសិទ្ធិដោយ thmeythmey.com