ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
យុវសិស្សរំភើបរីករាយនៅពេលដាក់បង្ហាញរ៉ូបូត, ស្នាដៃផ្សេងៗ ក្នុងមហោស្រពស្ទែមលើកទី៥
23, Feb 2019 ,
7:39 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ សិស្សនិស្សិតបានបង្ហាញភាពរីករាយដោយបានដាក់បង្ហាញរ៉ូបូត និងស្នាដៃផ្សេងរបស់ខ្លួន ក្នុងកម្មវិធីមហាស្រពស្ដីពីវិទ្យាសាស្ត្រ និងវិស្វកម្ម (Stem Festival) លើកទី៥ ដែលប្រពឹត្តទៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ខែកុម្ភៈនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ស្ដង់ដាក់បង្ហាញស្នាដៃរបស់សិស្សនិស្សិតនីមួយៗទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនាយ៉ាងច្រើន ដែលភាគច្រើនជាសិស្សានុសិស្ស និងនិស្សិត។ យុវសិស្ស ម៉ម ម៉ី នៃក្រុមចំនួន៤នាក់មកពីវិទ្យាល័យពួក បានយកស្នាដៃរបស់ខ្លួនមកដាក់បង្ហាញក្នុងមហាស្រពនេះដែរ។ នេះជាបច្ចេកវិទ្យាមួយដែលបំប្លែងថាមពលខ្យល់ និងកម្ដៅព្រះអាទិត្យ ទៅជាថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់អំពូល ឬតម្រូវការផ្សេងៗទៀត។ ជាការចូលរួមលើកទីមួយ សិស្ស ម៉ម ម៉ី ដែលរៀនថ្នាក់ទី១២រូបនេះបានបង្ហាញអារម្មណ៍ដូច្នេះថា៖«ពួកខ្ញុំសប្បាយចិត្តដែលបានបង្ហាញស្នាដៃរបស់ខ្លួនទៅដល់អ្នកទស្សនាក្នុងកម្មវិធីនេះ។ ហើយយើងបានធ្វើឲ្យគេបានយល់ដឹងពីអត្ថប្រយោជន៍ពីខ្យល់ និងព្រះអាទិត្យ សម្រាប់ទាញយកមកប្រើជាថាមពលអគ្គិសនី»។
ងាកមកស្ដង់មួយទៀតរបស់ក្រុមយុវសិស្សថ្នាក់ទី១០នៃសាលារៀន E2STEM EDUCATION បានតាំងបង្ហាញស្នាដៃបច្ចេកវិទ្យា«ភ្លើងបំភ្លឺសាធារណៈ/លំនៅដ្ឋាន ស្វយប្រវត្តិ» និង«ភ្លើងស្តុប»។ សមាជិកមួយរូបនៃក្រុមនេះបានបង្ហាញអារម្មណ៍ដូចនេះថា៖«ពួកយើងសប្បាយចិត្ត ពួកយើងត្រឹមថ្នាក់ទី១០ តែអាចបង្កើតអ្វីទាំងនេះឡើង»។
និស្សិតមួយក្រុមនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ក៏បានដាក់បង្ហាញស្នាដៃរបស់ខ្លួនផងដែរ។ ក្រុមនេះមានសមាជិក ៧រូបដែលជំនាញផ្នែកមេកានិកគ្រឿងយន្ត។ ស្នាដៃដាក់បង្ហាញនេះជាគ្រឿងចក្រលើកដាក់ទំនិញ ដោយប្រើឧបករណ៍បញ្ជា។ នេះជាលើកទី២ហើយដែលពួកគេចូលរួមក្នុងការតាំងបង្ហាញក្នុងមហាស្រពនេះ។ និស្សិត ទិត សុភ័ក្រ បានថ្លែងដូច្នេះថា៖«ស្នាដៃនេះបានទទួលការចាប់អារម្មណ៍ច្រើនពិសេសពីសំណាក់យុវជនដែលមានវ័យប្រមាណ ២៥ឆ្នាំឡើង ព្រោះនេះមិនមែនជាឧបករណ៍កម្សាន្តទេ តែជាឧបករណ៍មានប្រយោជន៍សម្រាប់ការលើកដាក់ទំនិញ។ នេះគ្រាន់តែគំរូបង្ហាញប៉ុណ្ណោះ តែបើមានការជួយសហការ ពួកយើងក៏អាចផលិតវាទៅជាគ្រឿងចក្រប្រើប្រាស់ជាក់ស្ដែងបានដែរ»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម