ជាតិ
សង្គមជាតិ
មេប៉ូលិស៖ គ្រឿងញៀនដល់ទៅជាង៥០គីឡូក្រាម ដែលចាប់បានក្នុងក្លិប Rock
× លោក ស ថេត ស្នងការរាជធានីភ្នំពេញ បានអះអាងថា គ្រឿងញៀនគ្រប់ប្រភេទមានដល់ទៅជាង៥០គីឡូក្រាមឯណោះ ដែលត្រូវបានដកហូតក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock ដ៏ល្បីល្បាញនៅរាជធានីភ្នំពេញ។ ចំណែក យុវជន-យុវនារីជាង៣០០នាក់ ដែលត្រូវបានចាប់ខ្លួន ភាគច្រើនសុទ្ធតែមានសារធាតុញៀន ក្រោយពីសមត្ថកិច្ចធ្វើតេស្តទឹកនោម។
តាមរយៈសារលើទំព័រហ្វេសប៊ុក លោក ស ថេត សរសេរថា នៅពេលបញ្ចប់ការងារ សមត្ថកិច្ច នឹងធ្វើសន្និសីទកាសែតជុំវិញរឿងនេះ។ លោក បញ្ជាក់ថា សមត្ថកិច្ចជំនាញ កំពុងមមាញឹកបំពេញការងារនេះ។
ការចាប់យុវជននិងរឹបអូសគ្រឿងញៀនទាំងនោះ គឺធ្វើឡើងក្នុងប្រតិបត្តិទ្រង់ទ្រាយធំមួយ ក្នុងក្លិបកម្សាន្ត Rock កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ ប្រតិបត្តិការនេះ ដឹកនាំដោយលោក ស ថេត ផ្ទាល់តែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com