ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រមុខ​ទូត​ខ្មែរ នឹង​យក​ការរីកចម្រើន​សេដ្ឋកិច្ច​-​សង្គម ទៅ​ថ្លែង​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN
23, Feb 2019 , 8:39 pm        
រូបភាព
លោក ប្រាក់ សុខុន ថ្លែងក្នុងមហាសន្និបាត UN កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧។ រូបពីក្រសួងការបរទេស
លោក ប្រាក់ សុខុន ថ្លែងក្នុងមហាសន្និបាត UN កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧។ រូបពីក្រសួងការបរទេស
ដោយ: ថ្មីៗ
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៤០ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ពីថ្ងៃ​ទី​២៤ ដល់ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។



​ក្រសួងការបរទេស បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា លោក ប្រាក់ សុខុន នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ ដោយ​ផ្តោត​សំខាន់​លើ​វឌ្ឍនភាព​សេដ្ឋកិច្ច​-​សង្គម ដែល​កម្ពុជា​សម្រេចបាន ក៏ដូចជា​វិធានការ ដើម្បី​ពង្រឹង​លំហ​នយោបាយ​និង​សង្គម​ស៊ីវិល ពង្រឹង​ការអនុវត្ត​ច្បាប់ និង​លើកកម្ពស់​សិទ្ធិ​ការងារ​។ 
 
​ក្រៅពី​កិច្ចប្រជុំ​នេះ លោក ប្រាក់ សុខុន រំពឹងថា នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីការបរទេស​និង​ប្រធាន​គណៈប្រតិភូ​នៃ​បណ្តា​ប្រទេសមួយ​ចំនួន​ផងដែរ​៕  
 
 

Tag:
 ប្រាក់ សុខុន​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com