ជាតិ
សេដ្ឋកិច្ច
សម្ដេចដាស់តឿនអាជីវករ៖«សំដីអាក្រក់ ទឹកមុខអាក្រក់ កាត់តម្លៃ..រកស៊ីខាតកុំបន្ទោសរដ្ឋាភិបាល»
× ភ្នំពេញ៖ ការធ្វើឲ្យទេសចរម្នាក់ៗពេញចិត្ត នឹងជួយផ្សព្វផ្សាយពីកម្ពុជា គឺជារឿងសំខាន់ក្នុងការជំរុញកំណើនភ្ញៀវទេសចរ។ ជាមួយគ្នានេះសម្ដេចបានដាស់តឿនដល់អាជីវករមួយចំនួន កុំឲ្យប្រកាន់ឥរិយាបទមិនល្អដាក់អតិថិជនរបស់ខ្លួន ដែលមិនអាចទាក់ចិត្តឲ្យគេមកហាងខ្លួនម្ដងទៀត ហើយក៏មិនបានជួយផ្សព្វផ្សាយឲ្យអ្នកផ្សេងមកហាងនោះទៀតដែរ។
«កុំឲ្យគេមកទិញម្ដងហើយរាងចាល មុខគេមិនមើល សំដីគំរោះគំរើយ តម្លៃកាត់ អ៊ីចឹងថ្ងៃក្រោយរកស៊ីខាត កុំបន្ទោសរដ្ឋាភិបាល»។ សម្ដេចបានថ្លែងដូចនេះក្នុងពិធីទិវាជាតិទីក្រុងស្អាតលើកទី៧ នៅសណ្ឋាគារសុខានៅថ្ងៃទី២៥ខែកុម្ភៈ។
សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន ខាងក្រោមនេះ៖
ប្រមុខរដ្ឋាភិបាលលើកឡើងថា ភាពរួសរាយរាក់ទាក់ អនាម័យ គុណភាពរសជាតិ គឺភាពចាំបាច់ក្នុងការប្រកួតប្រជែងរបស់អាជីវកម្ម។ សម្ដេច ហ៊ុន សែន បន្ថែមថា ដើម្បីទាក់ទាញទេសចរ រដ្ឋាភិបាលដាក់ចេញគោលដៅស្ដង់ដារវិថីម្ហូបអាហារ ដោយឲ្យមានការប្រកួតប្រជែងម្ហូបអាហាររបស់វិថីនីមួយៗទៅលើផ្នែករសជាតិ អនាម័យ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com