ជាតិ
បទសម្ភាសន៍
រថយន្ត
២៥ខេត្ត/រាជធានី
«ជីផាត» កើតចេញពីឈ្មោះតាជីយាយផាត!
× កោះកុង (ជីផាត)៖ ឈ្មោះសហគមន៍អេកូទេសចរណ៍ជីផាត កើតចេញពីឈ្មោះតាជី និងយាយផាត ដែលជាអ្នកមករស់នៅតំបន់នេះមុនដំបូងគេ។ លោក រី សាំងប៊ន មគ្គុទ្ទេសក៍ទេសចរនៅតំបន់សហគមន៍អេកូទេសចរណ៍ជីផាតនៃស្រុកថ្មបាំង ខេត្តកោះកុង បានបញ្ជាក់ថា តាមចាស់ៗនិយាយតៗគ្នាមក តំបន់នេះ គេដាក់ឈ្មោះតាយាយពីរនាក់ ដែលមករស់នៅទីនេះ គឺតាជីនិងយាយផាត។ ដើមឡើយតំបន់នេះ មិនមានភូមិនោះទេ វាជាព្រៃឫស្សី ហើយតាជី និងយាយផាត បានមកកាប់ឆ្ការ លុះពេលដែលតាយាយទាំងពីរស្លាប់ទៅ គេក៏យកឈ្មោះគាត់ទាំងពីរមកដាក់តែម្ដង ពោគឺគេហៅតំបន់នេះថា «ជីផាត»ចាប់តាំងពីពេលនោះមក។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក រី សាំងប៊ន មគ្គុទ្ទេសក៍ទេសចរនៅសហគមន៍អេកូទេសចរណ៍ជីផាតដូចតទៅ៖
«ជីផាត» ជាតំបន់ទេសចរណ៍ធម្មជាតិ ស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ តំបន់ «ជីផាត» បានបង្កើតជាសហគមន៍អេកូទេសចរណ៍ជីផាត ក្នុងឆ្នាំ២០០៧ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសជួយបង្កើនការងារ និងជីវភាពពលរដ្ឋក្នុងតំបន់នេះ។ ក្នុងតំបន់សហគមន៍អេកូទេសចរណ៍ជីផាត មានទេសភាពស្រស់ស្អាត ដែលអមដោយសម្រស់ទឹកជ្រោះ, ការជិះទូកគយគន់ថ្ងៃលិច, អំពិលអំពែក និងសត្វស្លាបតាមដងព្រែកសមុទ្រ, ល្អាងប្រចៀង, ទីឈ្វេងយល់ពាងបុរាណ និងមឈូសបុរាណដែលមានអាយុកាលជាង៥០០ឆ្នាំផងដែរ។
សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News និងគាំទ្រដោយក្រសួងទេចរណ៍ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់តំបន់ទេសចរណ៍សក្តានុពល ដែលត្រូវគេមើលរំលង, ពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះឲ្យកាត់តែល្បីល្បាញមួយកម្រិតទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com