ជាតិ
សម្ដេច ស ខេង ៖ ករណីគ្រឿងញៀននៅ Rock គ្មានអ្វីពាក់ព័ន្ធលោក គិត ម៉េង ឡើយ
× ភ្នំពេញ៖ ករណីបង្ក្រាបគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តRock គ្មានអ្វីពាក់ព័ន្ធនឹងលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មឡើយ។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សម្ដេច ស ខេង បានបញ្ជាក់ថា សមត្ថកិច្ចរកពុំឃើញភស្តុតាងណាមួយ ដែលបង្ហាញពីភាពមិនប្រក្រតីទាក់ទងនឹងលោក គិត ម៉េង នោះទេ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«បន្ទាប់ពីការបង្ក្រាបដោយជោគជ័យរបស់កងកម្លាំងនគរបាលលើករណីនេះ ក៏បានកើតមានពាក្យចចាមអារាមថា ករណីបទល្មើសគ្រឿងញៀននេះមានការពាក់ព័ន្ធនឹងបុគ្គលផ្សេងៗ ដែលខ្ញុំសូមយកឱកាសនេះជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋទាំងអស់ជ្រាបថា តាមរយៈការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ មកដល់ពេលនេះសមត្ថកិច្ចរកពុំឃើញភស្តុតាងណាមួយបញ្ជាក់ថាមានការពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានោះទេ»។
កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សមត្ថកិច្ច បានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្ត Rock ដោយរឹបអូសបានវត្ថុតាងថ្នាំញៀនជាច្រើនគីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យ៣០០នាក់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com