អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន​ដេ​រី​វ៉េ​ទីវ​អ៊ិ​ច​ឆេង ភ្ជាប់​ទំនាក់ទំនង​ជាមួយ Bin Zayed Asia LLC នៅ​ទីក្រុង ឌូ បៃ​
01, Mar 2019 , 2:08 pm        
រូបភាព
​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង និង Bin Zayed Asia LLC គ្រុប បានបញ្ចប់​កិច្ច ប្រជុំ ប្រកបដោយ​ផ្លែផ្កា​មួយ ក្នុង​គោលបំណង​អភិវឌ្ឍ​វិស័យ​ឧបករណ៍​និ​ស្ស​ន្ទ នៅ​ទីក្រុង​ឌូ​បៃ និង​នៅ​ទូទាំង​បណ្ដា​ប្រទេស​នៅ​មជ្ឈិមបូព៌ា​ជា​បន្តបន្ទាប់​។ នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយទៀត​ចំពោះ​ភាព​រីកចម្រើន​ជា​សាកល នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​។ កិច្ចប្រជុំ​នេះ មាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​កណ្តាល របស់ Bin Zayed Asia LLC គ្រុប នៅ​ទីក្រុង​ឌូ​បៃ សហព័ន្ធ​អារ៉ាប់​រួម​។​
 
​បន្ទាប់ពី​បាន​បង្កើត​ប្រវត្តិសាស្ត្រ ក្នុងការ​ជំរុញ​និង​សម្របសម្រួល​ឱ្យមាន​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​ស្របច្បាប់ ជា​លើកដំបូង​នៅ​កម្ពុជា ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង នាពេល​បច្ចុប្បន្នកំពុង​ផ្តោតទៅលើ​ការពង្រីក​វិសាលភាព​របស់ខ្លួន នៅ​តំបន់​ផ្សេងៗ​នៃ​ពិភពលោក​។​


 
​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ រួមមាន​លោក​បណ្ឌិត Sammy So (​នាយក​ប្រតិបត្តិ​) លោកស្រី Jen Tran (​អភិបាល​) លោក​បណ្ឌិត Raymond Choi (​ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​អនុលោម​បញ្ញា​ត្តិ​) លោក Lawrence Kook (​អភិបាល​) និង លោក Jerry Jreaz (​ទីប្រឹក្សា​អន្តរជាតិ​)​។ តំណាងឱ្យ Bin Zayed Asia LLC គ្រុប ព្រះអង្គម្ចាស់ Sheikh Khaled Zayed Saquer Al-Nahyan ដែលជា​អគ្គនាយក លោក Pramod Chordiya ដែលជា​នាយក​ប្រតិបត្តិ និង​លោក Midhat Kidwai ដែលជា​នាយក​គ្រប់គ្រង បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​។ ក្នុងពេល​នោះដែរ ក៏មាន​វត្តមាន​កិត្តិយស​របស់លោក Ahmed Bin Sulayem អគ្គនាយក​នៃ Dubai Multi Commodities Center លោក Manoj Ghotkar និង​លោក Jayesh Nikhade ដែលជា​នាយក​គ្រប់គ្រង និង​អភិបាល​នៃ I Port Group​។ គួរ​បញ្ជាក់ថា​អ្នក​ទាំងអស់គ្នា បាន​ពិភាក្សា​យ៉ាង​លម្អិត ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ដ៏​ល្អ​បំផុត​សម្រាប់​ផែនការ​អភិវឌ្ឍ​ប្រកបដោយ​ភាពជោគជ័យ​។  ភាគី​ទាំងអស់​ជឿជាក់​យ៉ាង​មុតមាំ​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ នឹង​ជួយ​ជំរុញ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ និង​ភ្ជាប់​ការវិនិយោគ​រវាង​ទីក្រុង​ឌូ​បៃ និង​បណ្តា​ប្រទេស​នៅ​ម​ជ្ឈឹ​ម​បូព៌ា ក៏ដូចជា​ប្រទេសជិតខាង​ផងដែរ​។​
 
​លោក Lawrence បាន​មានប្រសាសន៍ថា​៖«​តាមរយៈ​កិច្ចប្រជុំ​នេះ យើង​នឹង​នាំមក​នូវ​ការជួញដូរ​ដែល​ប្រកបដោយ​វិជ្ជាជីវៈ រួមជាមួយ​ផលិតផល​ជាច្រើន ដែល​អនុញ្ញាតឱ្យ​តួអង្គ​ក្នុង​ទីផ្សារ​អន្តរជាតិ​នៅ​គ្រប់​កម្រិត​ទាំងអស់ អាចមក​វិនិយោគ​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ (​ទីក្រុង​ឌូ​បៃ​)​។ ដោយ​ផ្អែកលើ​លក្ខណៈ​យុទ្ធសាស្ត្រ និង​ភូមិសាស្ត្រ យើង​មានបំណង​ពង្រីក​អាជីវកម្ម​ទៅកាន់​ប្រទេសជិតខាង ដូចជា​ប្រទេស​ឥណ្ឌា និង​ប្រទេស​ប៉ា​គី​ស្ថាន​ផងដែរ​។ ខ្ញុំ​ពិតជា​រំភើប​ណាស់ នៅពេលដែល​ខ្ញុំ​គិត​អំពី​សក្តានុពល និង​លទ្ធផល​នៅពេល​អនាគត​»​។​


 
Bin Zayed Asia LLC គ្រុប បានធ្វើ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មកហើយ ដោយបាន​បង្កើត​ក្រុមហ៊ុន​ជោគជ័យ​ជាច្រើន​ក្នុង​វិស័យ​អាកាសចរណ៍ វិស័យ​ហិរញ្ញវត្ថុ​និង​វិនិយោគ វិស័យ​ថាមពល វិស័យ​វិស្វកម្ម វិស័យ​អចលនទ្រព្យ វិស័យ​គមនាគមន៍ វិស័យ​ទេសចរណ៍ ក៏ដូចជា​វិស័យ​ពាណិជ្ជកម្ម​និង​ភស្តុភារ​។​
 
​ព្រះអង្គម្ចាស់ Sheikh Khaled មានបន្ទូលថា​៖«​ដូចគ្នា​ទៅនឹង​សមាជិក​ដទៃទៀត​នៃ Bin Zayed Asia LLC គ្រុប​ដែរ ខ្ញុំ​សូម​ប្រកាស​ពី​ទំនាក់ទំនង​យូរអង្វែង ជាមួយ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​។ ខ្ញុំ ទន្ទឹងរង់ចាំ​ធ្វើការ​រួមគ្នា​ជាមួយ​ពួកគេ​ដើម្បី​ភាព​រីកចម្រើន​ដ៏​ឆាប់រហ័ស​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​ទីក្រុង​ឌូ​បៃ និង​ក្នុងប្រទេស​នៅ​មជ្ឈិមបូព៌ា​»​។​
​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​រវាង ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង និង Bin Zayed Asia LLC គ្រុប ត្រូវបាន​គេ​រំពឹងថា វា​នឹង​កើតមាន​ក្នុង​ពេលអនាគត​ដ៏​ខ្លី​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com