កំណាព្យ
ជាតិ
ដល់ពេល​ត្រូវ​កម្ចាត់​គ្រាប់​ខ្សាច់​ពី​ស្បែកជើង​
01, Mar 2019 , 2:21 pm        
រូបភាព
ដោយ: ថ្មីៗ


បទ កាកគតិ​
 
-​គ្រាប់​ក្រួស​គ្រាប់​ខ្សាច់​ ​បើតាម​សម្តេច​ ​ត្រូវតែ​កម្ចាត់​
 ​តាម​អភិក្រម​ ​       ប្រាំ​ចំ «​វះកាត់​»​ ​មន្ត្រី​ប្រយ័ត្ន​
 ​កុំ​ស្ងាត់​ដេក​ស្ងាប​។​
 
-​កុំ​កេងប្រវ័ញ្ច​ ​        ស៊ី​ទ្រព្យ​ជាតិ​ឆ្ងាញ់​ ​         ក្រែង​ចាញ់​បាក់​ស្លាប​
​ ឈប់​ធ្វើ​កន្តើយ​ ​        លោក​អើយ​ខ្មាស​បាប​  ​ឲ្យ​ជាតិ​ដុនដាប​
​ ឆ្អេះឆ្អាប​អាស្រូវ​។​
 
-​កុំ​អាង​បុណ្យស័ក្តិ​ ​        ដើរ​បាញ់​កាប់​ចាក់​ ​        ធាក់​គេ​តាមផ្លូវ​
 ប្រមាថ​ជីវិត​ ​        មិន​គិត​ខុសត្រូវ​ ​នាំ​រឿងអាស្រូវ​
 ​បិទផ្លូវ​ខ្លួនឯង​។​
 
-​រួមគ្នា​ជួយ​ជាតិ​  ​        កុំ​ប្រឹង​ប្រើ​ស្នៀត​ ​លួចជាតិ​ឥត​ក្រែង​
​ លុយ​ជាតិ​មិន​ឆ្ងាញ់​ ​ក្រោយ​ចាញ់​ជាក់ស្តែង​ ​ខ្លះ​គ្មាន​កន្លែង​
 ​ចំបែង​ដេក​គុក​។​
 
-​រាស្ត្រ​រួមគ្នា​ស្អប់​ ​         ជីវិត​បញ្ចប់​ ​               ធុញថប់​កើតទុក្ខ​
 ​នេះ​ហៅថា​កម្ម​ ​         មិន​ចាំជាតិ​មុខ​        ​ឈ្មោះ​ស្អុយគគ្រុក​
 ​បាត់​មុខ​អស់​កេរ្តិ៍​៕​

© រក្សាសិទ្ធិដោយ thmeythmey.com