ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ឈឿង ស្រី​ពេជ្រ​៖ លក់​សៀវភៅ ទោះ​មិន​ចំណេញ​លឿន តែ​បាន​ចូលរួម​លើកកម្ពស់​ការអាន​
03, Mar 2019 , 6:59 pm        
រូបភាព
ភ្នំពេញ​៖ កញ្ញា ឈឿង ស្រី​ពេជ្រ គឺ​សហ​ស្ថា​និក​ហាង​លក់​សៀវភៅ​ជា​ភាសា​ឈ្មោះថា Bookshouse Cambodia​។ យុវតី​រូបនេះ និង​មិត្តភក្តិ បានរួម​គ្នា​បើក​អាជីវកម្ម​លក់​សៀវភៅ ដោយសារតែ​រូបគេ​មើលឃើញ​ពី​ការលំបាក ក្នុងការ​ស្វែងរក​សៀវភៅ​ជា​ភាសា​អង់គ្លេស​មក​អាន  និង​ក៏​ចង់​ចូលរួមចំណែក​លើកកម្ពស់​ការអាន​នៅ​កម្ពុជា​ដែរ​។ តាំងពី​ឆ្នាំ​២០១៧ មក  Bookshouse Cambodia បានចាប់ផ្តើម​ពី​ការលក់​អន​ឡាញ រហូត​មាន​ហាង​តូច​ល្មម​មួយ​នៅ​ដើមឆ្នាំ​២០១៨​។

 
​កញ្ញា ឈឿង ស្រី​ពេជ្រ ដែល​បច្ចុប្បន្ន​មាន​វ័យ​២១​ឆ្នាំ បាន​បញ្ជាក់ថា មាន​ឧបសគ្គ​យ៉ាងច្រើន​ដែល​ខ្លួន​បាន​ជួបប្រទះ​ឥតឈប់ឈរ​ក្នុង​រយៈពេល​ដំណើរការ​អាជីវកម្ម​ជិត​២​ឆ្នាំ​មកនេះ​។ ប៉ុន្តែ​ទាំង​ពិសោធន៍​ជោគជ័យ និង​បរាជ័យ វា​សុទ្ធតែ​បានរួម​ចំណែក​ឲ្យ Bookshouse Cambodia បន្ត​រស់​មកដល់​សព្វ​ថ្ងៃ​។  ផ្នែក​លើ​បទពិសោធន៍​ដ៏​ស្តួចស្តើង​របស់ខ្លួន យុវតី​រួប​នេះ អះអាងថា  ដើម្បី​ឲ្យ​អាជីវកម្ម​មួយ​ដើរទៅ​មុខ គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចាត់ទុក​គ្នា​ដូចជា​ក្រុមគ្រួសារ​មួយ ហើយ​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួលយក​យោបល់ និង​មតិ​រិះគន់ កែលំអ​។ 
 
​ដើម្បី​ជ្រាប​លម្អិត​សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា ឈឿង ស្រី​ពេជ្រ សហ​ស្ថា​និក​ហាង​លក់​សៀវភៅ Bookshouse Cambodia ដូចតទៅ​៖ 
 

 






Tag:
 សៀវភៅ​
 ​ អប់រំ​
 ​ ឈឿង ស្រី​ពេជ្រ​
 ​ អាជីវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com