ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បង្ហោះ​រូប ឬ​Live​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ឃើញ​ភាពរន្ធត់​នៃ​មនុស្ស​ស្លាប់​ស្ដែងៗ​..​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​អ្នកមើល​
03, Mar 2019 , 10:19 pm        
រូបភាព
លោក ហឿ សេធុល អ្នកឯកទេសចិត្តសាស្រ្ត
លោក ហឿ សេធុល អ្នកឯកទេសចិត្តសាស្រ្ត
ដោយ:
​ភ្នំពេញ​៖ លោក ហឿ សេ​ធុល អ្នកឯកទេស​ចិត្តសាស្ត្រ​មួយរូប មិន​គាំទ្រ​ឲ្យ​អ្នកកាសែត និង​សាធារណជន ផ្សព្វផ្សាយ​ដំណឹង​ពី​ហេតុការណ៍​ឃាតកម្ម គ្រោះថ្នាក់​ចរាចរណ៍ ឧបទ្ទវហេតុ​ផ្សេងៗ ដោយ​ដាក់​រូប​បែប​រន្ធត់ រូប​មនុស្ស​ស្លាប់​ស្ដែងៗ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​របស់​អ្នកមើល​។ លោក​សង្កេតឃើញ​សារព័ត៌មាន និង​សាធារណជន​ភាគច្រើន​បាន​ថតរូប​សោកនាដកម្ម​ស្ដែងៗ​មាន​ឲ្យ​ឃើញ​ឈាម​ជាដើម ដែល​ធ្វើ​ឲ្យ​មហាជន​មួយចំនួន​មានប្រតិកម្ម​ផ្លូវចិត្ត ដោយ​ដក់​ជាប់​ភាព​ភ័យរន្ធត់ ភ័យខ្លាច​ញាប់​ញ័រ​។


​មិនមែន​តែ​ការ​បង្ហោះ​រូបនោះ​ទេ តែ​ការ​ឡាយ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ឃើញ​រូបភាព​រន្ធត់​ស្ដែងៗ ព្រមទាំង​ការ​ពិ​ពណ៍​នា​ហេតុការណ៍​ដោយ​បញ្ចូល​អារម្មណ៍​រន្ធត់​ពេក ក៏បង្ក​បញ្ហា​ខាងលើ​នេះដែរ​។ ដូចនេះហើយ​អ្នកជំនាញ​ចិត្តសាស្ត្រ​រូបនេះ​ជំរុញ​ឲ្យ​មានការ​កែប្រែ​សកម្មភាព​នេះ ដោយ​គេ​ត្រូវ​ចេះ​រំលេច​រូប មិន​ឲ្យ​ឃើញ​ភាពរន្ធត់​ស្ដែងៗ​បែប​នោះ​ទៀត ឧទាហរណ៍​ថត​តែ​រូប​រថយន្ត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិន​ថតរូប​នាក់​ស្លាប់​ជាដើម​។ 
 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ហឿ សេ​ធុល អ្នកឯកទេស​ចិត្តសាស្ត្រ និង​ជានា​យក​ប្រឹក្សា​យោបល់​ផ្លូវចិត្ត​នៃ​ក្រុមហ៊ុន KCPS ដូចតទៅ​នេះ​៖






 

Tag:
 ហឿ សេ​ធុល​
  ចិត្តសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com